បរទេស ៖ប្រទេសចិន នៅថ្ងៃអង្គារនេះ បានជំរុញសហរដ្ឋអាមេរិក ឲ្យបញ្ឈប់នូវអ្វីដែលខ្លួនហៅថា ជាសកម្មភាពខុសឆ្គង់ ក្រោយអាមេរិកបញ្ជាឲ្យធ្វើការរឹតបន្តឹង លើក្រុមហ៊ុនចិននិងរុស្ស៊ី ដែលមិនចំណងទាក់ទង ជាមួយយោធា មិនឲ្យទិញទំនិញសហរដ្ឋអាមេរិក ។
នៅក្នុងសន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក កំពុងតែប្រព្រឹត្តខុសលើគោលគំនិតសន្តិសុខជាតិ ក្នុងគោលបំណងបង្ក្រាបក្រុមហ៊ុនបរទេសនានា។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋបាលលោក ត្រាំ បានចេញបញ្ជីឈ្មោះក្រុមហ៊ុនចិននិងរុស្ស៊ី ដែលមានចំណងទាក់ទងជាមួយយោធា និងរឹតបន្តឹងរារាំងក្រុមហ៊ុនទាំងនោះ មិនឲ្យទិញទំនិញ និងបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង