តូក្យូ ៖ គណៈកម្មាធិការរៀបចំក្នុងស្រុក បាននិយាយ នៃការបង្ហាញថវិកាថ្មី របស់ខ្លួនថា ការចំណាយជាផ្លូវការ នៃការពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូបានកើនឡើង រហូតដល់២២ភាគរយ ឯណោះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
នៅក្នុងសន្និសីទសារព័ត៌មាន តាមអ៊ីនធើណេតអ្នករៀបចំកម្មវិធី បាននិយាយថា អូឡាំពិកឥឡូវនេះនឹងត្រូវចំណាយអស់ ១,៦៤ លានលានយ៉េន (១៥,៤ ពាន់លានដុល្លារ) សម្រាប់ចំនួននេះកើនឡើងពី ១,៣៥ ពាន់ពាន់លានយ៉េន (១២,៦ ពាន់លានដុល្លារ) នៅក្នុងថវិកាឆ្នាំមុន ។ ចំនួនទឹកប្រាក់បន្ថែម គឺជាថ្លៃដើមនៃការពន្យារពេលមួយឆ្នាំ ចំណែកការចំណាយបន្ថែម បានមកពីកិច្ចសន្យាចរចាឡើងវិញ និងវិធានការណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។
ការប្រកួតកីឡាអូឡាំពិក នឹងត្រូវបើកនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ ចំពោះ កីឡាប៉ារ៉ាឡាំពិកនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា។ សវនកម្មរបស់រដ្ឋាភិបាលជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបង្ហាញថា ការចំណាយខ្ពស់ ជាងការថ្លែងជាផ្លូវការ ហើយយ៉ាងហោចណាស់មានចំនួន ២,៥ ពាន់ពាន់លានយ៉េន ។
ការសិក្សានៅសាកលវិទ្យាល័យ Oxford កាលពីដើមឆ្នាំនេះបាននិយាយថា ទីក្រុងតូក្យូគឺជាកីឡាអូឡាំពិករដូវក្តៅ ដែលថ្លៃជាងគេបំផុត។ អង្គភាពរដ្ឋាភិបាលជប៉ុន ទទួលខុសត្រូវរាល់ការ ចំណាយលើកលែងតែ ៧០០ ពាន់លានយ៉េនក្នុងថវិកា ប្រតិបត្តិការដែលផ្តល់មូលនិធិ ដោយឯកជន។
លោក Franz Waldenberger ប្រធានវិទ្យាស្ថានអាល្លឺម៉ង់ សម្រាប់ការសិក្សាភាសាជប៉ុន នៅទីក្រុងតូក្យូបានមានប្រសាសន៍ថា IOC និង TOCOG ចង់ឲ្យថវិកាសាធារណៈលេចចេញ ជាចំនួនតិចបំផុត តាមដែលអាចធ្វើទៅបានមិនត្រឹមតែ ដើម្បីការពារប្រឆាំងនឹងការរិះគន់របស់សាធារណៈជនប៉ុណ្ណោះទេ ថែមទាំងមិនធ្វើឱ្យទីក្រុងខកចិត្តនាពេលអនាគតឡើយ ៕