ណាសា ៖ តារាវិទូស្ម័គ្រចិត្តម្នាក់បាននិយាយថា ផ្កាយដុះកន្ទុយដែលទើបរកឃើញថ្មីមួយត្រូវបានគេប្រទះឃើញ ហោះហើរចម្ងាយ ២,៧ លានម៉ាយល៍ពីព្រះអាទិត្យ អំឡុងពេលសូរ្យគ្រាសកាលពីសប្តាហ៍មុន មុនពេលបំបែកទៅជាបំណែកធូលីពីវិទ្យុសកម្មខ្លាំងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
វាមានឈ្មោះថា C / 2020 X3 (SOHO) ផ្កាយដុះកន្ទុយត្រូវបានរកឃើញដោយតារាវិទូស្ម័គ្រចិត្តម្នាក់ដែលបានបញ្ជូនទិន្នន័យផ្កាយរណបមួយ ថ្ងៃមុនពេលសូរ្យគ្រាសសរុបនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ ។ ផ្កាយដុះកន្ទុយនេះជាផ្នែកមួយនៃគ្រួសារKreutz sungrazer មានប្រភពចេញពីផ្កាយដុះកន្ទុយដ៏ធំមួយ ដោយបែកបាក់ទៅជាបំណែកតូចៗ កាលពីរាប់ពាន់ឆ្នាំមុន។
C / 2020 X3 លេចចេញជារាងតូចមួយហោះ កាត់លើមេឃ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា វាកំពុង ធ្វើដំណើរ ប្រហែល ៤៥០,០០០ ម៉ាយ ក្នុងមួយម៉ោង នៅពេលវាហោះរំលងផ្កាយយក្ស លើផែនដី ។ ផ្កាយដុះកន្ទុយនេះត្រូវបានរកឃើញ ដោយតារាវិទូស្ម័គ្រចិត្តជនជាតិថៃលោក Worachate Boonplod លើគម្រោង Sungrazer ដែលឧបត្ថម្ភថវិកា ដោយអង្គការណាសា។
អង្គការនេះគឺជាគម្រោងវិទ្យាសាស្ត្រពលរដ្ឋដែលអញ្ជើញអ្នកណាម្នាក់ឲ្យស្វែងរក និងរកឃើញផ្កាយដុះកន្ទុយថ្មីនៅក្នុងរូបភាពពីទីភ្នាក់ងារអវកាសរួមគ្នារបស់អឺរ៉ុប (ESA) និងអង្គការ NASA Solar and Heliospheric Observatory (SOHO) ៕ដោយ៖លី ភីលីព