ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក សហការជាមួយ សាលានាយទាហានសកម្ម បានពិធីបើកវគ្គបង្រៀនហែលទឹក ដល់និស្សិត នាយទាហានសកម្មជំនាន់ទី២១ ចំនួន១១៩នាក់ ក្រោមអធិបតីភាពលោក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក តំណាងឲ្យលោក ស៊ុន ចាន់ថល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២០។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា វគ្គនេះក្រោមសហការ ជាមួយសាលានាយទាហានសកម្ម និងសហព័ន្ធខ្មែរកីឡាហែលទឹក ដោយសហព័ន្ធ បានបញ្ជូនគ្រូឧទ្ទេស៣រូប មានលោកគ្រូ នាង សូរិទ្ធិយ៉ា លោកចេង ពិរោធ និងលោកឆោម ចាន់ថុន សម្រាប់នាយទាហានសកម្មជំនាន់ទី២១ ចំនួន១១៩នាក់ ដែលមានរយៈពេល៧ថ្ងៃ យើងធ្វើការបង្រៀនតែពេលព្រឹក ចំណែកពេលរសៀល នាយទាហានសកម្មអនុវត្តដោយខ្លួនឯងផ្ទាល់ សាលានាយទាហានសកម្មត្មាតពង។
លោកបានបន្តថា គោលបំណងសំខាស់ របស់សហព័ន្ធអនុញ្ញាត ឲ្យទៅគ្រូឧទ្ទេស៣រូប ដោយសារតែសាលានាយទាហានសកម្មត្មាតពង ធ្លាប់ធ្វើការជាមួយសហព័ន្ធជាយូរមកហើយ ជាមួយលោកព្រឹទ្ធាចារ្យ ហែម ថន ចុះទៅបង្រៀនផ្ទាល់ ឥឡូវនេះរូបលោកផ្ទាល់សម្រាប់ឆ្នាំ ២០២០ ក្នុងឱកាលពិធីបើកលោក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានបញ្ជាក់ថា យើងនឹងអាចចុះកិច្ចព្រមព្រៀងជាមួយគ្នា (MOU)នាពេលអនាគតទៅមុខក្នុងការបើកវគ្គ និងបង្រៀនហែលទឹក ដល់និស្សិតនាយទាហានសកម្ម។
លោកអគ្គបន្ថែមទៀតថា នេះជំហានថ្មីមួយទៀត ដែលសហព័ន្ធកំពុងតែប្រឹងប្រែង ចូលរួមនៅក្នុងវិស័យរបស់រដ្ឋ ជាពិសេសខាងយោធា ដើម្បីជួយរួមចំណែក បណ្តុះបណ្តាលបច្ចេកទេស ជំនាញប្រើប្រាស់ចាំបាច់ ដល់នាយទាហាន ហើយជាកិតិ្តយស របស់សហព័ន្ធខ្មែរកីឡាហែលទឹក៕ ដោយ៖លី ភីលីព