កីឡា

Vardy រួចរាល់ត្រៀម វិលជួយក្រុមវិញ ប៉ះ Man UTD

កីឡាករខ្សែប្រយុទ្ធ ដ៏មុតស្រួចរបស់ Leicester City កីឡាករ Jamie Vardy ដែលបានបង្ហាញទំរង់លេងយ៉ាងល្អ នៅក្នុងការប្រកួត កាលពីចុងសប្តាហ៍កន្លងមកនោះ ត្រូវបានគេជឿជាក់ថា នឹងអាចវិលមកវិញហើយ ដើម្បីអាចជួយក្រុម ។

គ្រូបង្វឹកក្លឹបលោក Brendan Rodgers បានអះអាង នៅដើមសប្តាហ៍នេះ កីឡាករ Jamie Vardy នឹងមានសុខភាព ល្អអាចវិលត្រឡប់ ចូលមកប្រកួតជូន Leicester City វិញ ប៉ះនឹងបិសាចក្រហម Man UTD នៅប្រកួតខាងមុខនេះ ។

Vardyត្រូវបានប្តូរចេញ នៅចុងម៉ោង ទៅហើយកាលពីប្រកួតជ័យជំនះ លើក្រុម Spurs ក្នុងលទ្ធផល២ទល់នឹង០ កាលពីសប្តាហ៍កន្លង មកនិងក៏ជាអ្នកស៊ុតបាន ១គ្រាប់បាល់១១ម៉ែត្រផងដែរ សម្រាប់ការប្រកួតនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top