ព័ត៌មានអន្តរជាតិ

ចិនអះអាងនាវាពិឃាត អាមេរិក បើកចេញពីតំបន់ដែនសមុទ្រចិនខាងត្បូង

បរទេស៖ ប្រទេសចិនបាននិយាយថា យោធារបស់ខ្លួនបានដេញនាវាពិឃាតអាមេរិកមួយគ្រឿងចេញ ក្រោយសហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងបន្តអះអាងសិទ្ធិនិងសេរីភាពធ្វើនាវាចរណ៍ នៅតំបន់កោះ Spratly ជាទីដែលទីក្រុងប៉េកាំងបានកសាងព្រលានយន្តហោះ និងសំណង់ផ្សេងទៀត។

យោងតាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ មន្ត្រីនាំពាក្យយោធាចិន លោក Tian Junli បាននិយាយថា ទីបញ្ជាការភាគខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិន បានបញ្ជូននាវានិងយន្តហោះ ទៅព្រមាននិងដេញនាវាពិឃាតអាមេរិក USS John S. McCain ចេញ។

លោក Tian Junli បាននិយាយប្រាប់ដូច្នេះថា “ទង្វើបែបនេះរបស់សហរដ្ឋអាមេរិក គឺបានរំលោភបំពានធ្ងន់ធ្ងរ លើអធិបតេយ្យភាពនិងសន្តិសុខរបស់ប្រទេសចិន និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់ដែនសមុទ្រចិនខាងត្បូង”៕

Most Popular

To Top