កីឡា

CEO របស់ Inter Milan ចេញមកបញ្ជាក់ច្បាស់ហើយថា Eriksen ពិតជាស្ថិតនៅក្នុងបញ្ជី កីឡាករដែលត្រូវលក់ចេញពិតមែន

កីឡាករឆ្នើមសញ្ជាតិដាណឺម៉ាក Eriksen ត្រូវបានគ្រប៉គ្នាមើលឃើញហើយថា ទើបតែបានធ្វើដំណើរមកដល់ទឹកដី San Siro កាលពី១២ខែមុនប៉ុណ្ណោះប៉ុន្តែមានទំរង់លេងដ៏ យ៉ាប់យឺនហើយ កំពុងត្រូវបានគេរំពឹងទុកថា នឹងអាចធ្វើការផ្លាស់ចេញនៅក្នុងឆ្នាំ២០២១ខាងមុខនេះជាមិនខាន។

ទំរង់លេងមិនល្អដូចការរំពឹងទុករបស់ Eriksen បានក្លាយទៅជាមូលហេតុតែមួយគត់ដែលនាំឲ្យមានការសម្រេចចិត្តចុងក្រោយពី សំណាក់ប្រធានប្រតិបត្តរបស់ក្លឹបគឺលោក Giuseppe Marotta ថានឹងត្រូវតែដាក់កីឡាកររូបនេះចូលទៅ ក្នុងបញ្ជីកីឡាករដែលត្រូវលក់ចេញ។

លោក Marotta បាននិយាយថា នេះមិនមែនជាអ្វីដែលយើងធ្វើបាបគាត់ឬពិន័យគាត់នោះទេប៉ុន្តែវាជាស្ថានភាពមួយ ដែលយើងត្រូវតែទុកឱកាសឲ្យគាត់អាចស្វែងរកកន្លែង ថ្មីណាមួយ ដែលសាកសមនឹងគាត់ និងទទួលបានការប្រកួតទៀងទាត់ជាងនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top