កីឡា

Messi របូតឯកទក្តកម្មមួយចេញពីដៃក្រោយការប្រកួតស្មើ Slavia Praque យប់មិញ

ការប្រកួតដ៏ស្វិតស្វាញរវាងក្លឹបជើងខ្លាំងអេស្បាញBarcelonaជាមួយនឹងក្លឹបភ្ញៀវSlavia Prqueកាលពីយប់ថ្ងៃអង្គារម្សិលមិញទោះបីជាមានការព្យាយាមជាច្រើនដងពីសំណាក់កូនក្រុមរបស់លោកValverdeក្តី។Messiត្រូវបានចាប់ដៃគូជាមួយនឹងGriezmannទាំងដែលគ្រប់គ្នាបានជឿជាក់ថាពួកគេមិនសូវជាលេងចូលចិត្តគ្នានោះឡើយ។

ឧិកាសមាសដ៏ល្អបំផុតមួយត្រូវបានគេមើលឃើញនៅក្នុងនាទីទី៣៥នៅពេលដែលកំពូលកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីនបានព្យាយាមអូសបាល់ស្ទើរតែពាក់កណ្តាលតារាងប្រវែង៤០យ៉ាតតែម្នាក់ឯងទៅដល់មុខបង្គោលទីមិនខ្ចីបោះបាល់ទៅឲ្យGriezmannដែលនៅតែម្នាក់ឯងហើយក៏ស៊ុតទៅប៉ះបង្គោលទីទៅវិញ។

ប្រកួតនេះបានធ្វើឲ្យកីឡាករខ្សែប្រយុទ្ធល្អបំផុតលើលោកច្រើនសម័យនេះរូបនេះបានបាត់កំណត់ត្រាចាស់របស់ខ្លួនមួយចេញពីដៃ។ចាប់តាំងតែពីប្រកួតពានរង្វាន់Champion Leagueក្នុងទឹកដីខ្លួនឯងCamp Nouមកកីឡាកររូបនេះមិនដែលថាអត់មានតួលេខនៃការស៊ុតបញ្ចូលទីឬជួយមិត្តរួមក្រុមស៊ុតបញ្ចូលទីឡើយទើបតែប្រកួតយប់មិញនេះប៉ុណ្ណោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top