ព័ត៌មានអន្តរជាតិ

ស្តេចគុហា ៖ សត្វក្អែបដ៏គ្រោះថ្នាក់ រកឃើញក្នុងរូងភ្នំរ៉ូម៉ានី ត្រូវគិតថា ជាប្រព័ន្ធអេកូឡូស៊ី ដែលដាច់ឆ្ងាយបំផុត នៅលើភពផែនដី

រ៉ូម៉ានី ៖ សត្វក្អែប ជាប្រភេទសត្វ មានពិសបំផុត ដែលមានឈ្មោះថា “ ស្តេចនៃរូងភ្នំ” ត្រូវបានគេរកឃើញ នៅក្នុងប្រព័ន្ធអេកូឡូស៊ី ដាច់ស្រយាលបំផុត នៅលើពិភពលោក ដែលជារូងភ្នំស៊ុលហ្វួរីមួយ នៅឆ្ងាយពីគេនៅប្រទេសរ៉ូម៉ានី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកជំនាញមកពីប្រទេសអូទ្រីស ប៊ុលហ្គារី និងហ្វាំងឡង់ បានសិក្សាអំពីឆ្អឹងត្រគាកពីរូងភ្នំ Movile បន្ទាប់ពីវាត្រូវបានប្រមូល ដោយអ្នករុករក Serban Sarbu និង Alexandra Maria Hillebrand ។ ក្រុមនេះជឿជាក់ថា សត្វក្អែប Cryptops speleorex បានវិវត្តពីសាច់ញាតិ នៅលើផ្ទៃដីជាងរាប់លានឆ្នាំ ដើម្បីទប់ទល់នឹងភាពងងឹតនៃរូងភ្នំ ។
អ្នកជំនាញបានរកឃើញដំបូង នៅឆ្នាំ ១៩៨៦ ដោយកម្មករដែលទីតាំងសមរម្យ ដើម្បីសាងសង់រោងចក្រ ថាមពលថ្មីរូងភ្នំ Movile នៅមានកម្រិតនៅឡើយ ចាប់តាំងពីពេលនោះមក។ កម្រិតអុកស៊ីសែន នៅខាងក្នុងរូង មានត្រឹមតែប្រមាណ ១០ ភាគរយប៉ុណ្ណោះ ពោលគឺតិចជាងពាក់កណ្តាល នៃកម្រិតបរិយាកាស ដែលយើងធ្លាប់មាន ហើយមានមនុស្ស តែ២ឬ៣នាក់ ប៉ុណ្ណោះនៅខាងក្នុងក្នុងរយៈពេល៣ ទសវត្សចុងក្រោយនេះ ។

បើគ្មានឧបករណ៍ដកដង្ហើមឡើយ អ្នកទេសចរអាចស្នាក់នៅ ក្នុងរូងភ្នំបានរយៈពេល ៥ ទៅ ៦ ម៉ោងមុនពេលតម្រងនោម របស់ពួកគេរួញ ។ ប្រព័ន្ធអេកូឡូស៊ីនៅក្រោមដី ពោរពេញទៅដោយប្រភេទសត្វកម្រ និងមិនស្គាល់ដែលចិញ្ចឹមជីវិតដូចជាខ្សែភាពយន្តមានផ្ទុកបាក់តេរីរាប់លានដែលតម្រង់ជញ្ជាំងរូងភ្នំ និង ចិញ្ចឹមកាបូនឌីអុកស៊ីត និងមេតាន៕ដោយ៖លី ភីលីព

Most Popular

To Top