ព័ត៌មានអន្តរជាតិ

តួកគី សង្ឃឹមបើកទំព័រថ្មីជាមួយអាមេរិក និងសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១

បរទេស៖ លោកប្រធានាធិបតី Tayyip Erdogan បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសតួកគីសង្ឃឹមថា នឹងបើកទំព័រថ្មីមួយ ក្នុងចំណងមិត្តភាពរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងថា ទីក្រុងអង់ការ៉ា ទទួលរងស្តង់ដារដល់ទៅពីរ ពីសម្ព័ន្ធមិត្តណាតូ គឺទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប។

ថ្លែងប្រាប់សមាជិករដ្ឋសភានានា មកពីគណបក្សកាន់អំណាច គឺបក្ស AK Party លោកប្រធានាធិបតីតួកគីរូបនេះ បានមានប្រសាសន៍ថា របៀបវារៈបែបសិប្បនិម្មិត បានតេស្តសាកល្បង ចំណងមិត្តភាពរបស់តួកគី ជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២០ ប៉ុន្តែលោកសង្ឃឹមថា រឿងរ៉ាវនឹងប្រសើរឡើង។

គួរបញ្ជាក់ថា នៅក្នុងខែនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មប្រទេសតួកគី ជុំវិញការទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ហើយសហភាពអឺរ៉ុប ក៏បានត្រៀមរៀបចំវិធានការដាកពិន័យ ដោយសាររឿងជម្លោះតួកគី ជាមួយប្រទេសក្រិក និងសាធារណរដ្ឋស៊ីប ជុំវិញសិទិ្ធដែនសមុទ្រមេឌីទែរ៉ានេ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top