ប្រវត្តិសាស្ត្រ ដែលបានសរសេរថា មេបញ្ជាការកងទ័ពលីប៊ីវ័យក្មេង លោក Muammar al-Qaddafi គឺជាអ្នកដែលបានទម្លាក់ ព្រះមហាក្សត្រ Idris នៅខែកញ្ញាឆ្នាំ១៩៦៩ ចេញពីប្រទេស និង បានប្រកាសខ្លួនឯង ជានាយករដ្ឋមន្ត្រីលីប៊ី នាថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧០ ដោយសមាជជាតិ ដែលត្រូវបានហៅថា ជាសមាជនៃប្រជាជនទូទៅ ។
មានកំណើតកើត នៅក្នុងពេលឪពុកម្តាយរបស់ខ្លួន កំពុងរស់នៅលើវាលខ្សាច់ នៃ ប្រទេសលីប៊ី ហ្គាដាហ្វ៊ី គឺជាកូនប្រុស របស់ត្រកូល អ្នកកសិករ ។ គាត់បានសិក្សា នៅសកលវិទ្យាល័យ និងសាលាយោធាលីប៊ី ហើយត្រូវបានតម្លើងឋានៈ ជាបន្តបន្ទាប់នៅ ក្នុងជួរកងទ័ពលីប៊ី ។ ជាអ្នកជាតិនិយមអារ៉ាប់ដ៏ក្រេវក្រោធ លោកបានរៀបចំផែនការ ជាមួយមន្រ្តីប៉ូលីស ដើម្បីផ្ដួលរំលំរបបរាជានិយមលីប៊ី ដែលជាលទ្ធផល ពួកគេបានធ្វើវាបានសម្រេច នៅថ្ងៃទី១ខែកញ្ញាឆ្នាំ១៩៦៩។
រដ្ឋាភិបាល របស់លោកហ្គាដាហ្វី ត្រូវបានគេជឿជាក់ថា ជាអ្នកផ្តល់ហិរញ្ញប្បទាន ដល់ក្រុមភេរវករជាច្រើនទូទាំងពិភពលោក ដែលមកពីក្រុមឧទ្ទាមនៅប៉ាឡេស្ទីន និងពួកឧទ្ទាមមូស្លីមហ្វីលីពីន និងថែមទាំងទ័ពសាធារណរដ្ឋ អៀរឡង់ផង ។
នៅចាំបានថា នាគ្រាមួយហ្គាដាហ្វ៊ី បានធ្វើឱ្យមនុស្សជាច្រើន នៅជុំវិញពិភពលោក មានការភ្ញាក់ផ្អើលនៅពេលដែលគាត់បាន ក្លាយជាប្រមុខរដ្ឋមូស្លីមដំបូងគេ ដែលប្រកាសដាក់ទោស ដល់ក្រុមភេវរកម្ម អាល់កៃដា នៅបន្ទាប់ពីការវាយប្រហារនៅថ្ងៃទី ១១ខែកញ្ញាឆ្នាំ ២០០១ទៅលើអគារភ្លោះរបស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួល:ស៊ុនលី