ចិន៖ យោងតាមរបាយការណ៍ចេញផ្សាយ ដោយគណៈកម្មការសុខភាពជាតិថា ស្របពេលដែលសេដ្ឋកិច្ចនិងអំណាចរបស់ ប្រទេសនេះបន្តរីកចម្រើនប្រជាជនចិន កាន់តែខ្ពស់ ប៉ុន្តែពួកគេក៏កំពុងឡើងទម្ងន់ក្នុងអត្រាមួយគួរឲ្យព្រួយបារម្ភផងដែរ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ប្រជាជនចិនជាងពាក់កណ្តាល ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅគឺធាត់ ឬលើសទម្ងន់ដោយសាររបបអាហារមិនមានសុខភាពល្អ និងរបៀបរស់នៅឋិតិវន្ត។ នៅដើមសតវត្សមានមនុស្សតិចជាងមួយម្នាក់ក្នុងចំណោមជនជាតិចិនពេញវ័យ ៣ នាក់ត្រូវបានគេចាត់ទុកថា ធាត់ឬលើសទម្ងន់។
របាយការណ៍ថ្មីថា ចំណុចលេចធ្លោគឺថា កម្ពស់ជាមធ្យមរបស់ប្រជាជនចិនដែលមានអាយុពី ១៨ ទៅ ៤៤ ឆ្នាំបានកើនឡើងដល់ជិត ១៧០ សង្ទីម៉ែត្រសម្រាប់បុរស និង ១៥៨ សង្ទីម៉ែត្រសម្រាប់ស្ត្រី ដោយសារការកើនឡើងនៃការទទួលទានប្រូតេអ៊ីនមានគុណភាពខ្ពស់ដូចជាផលិតផលទឹកដោះគោ អាហារសមុទ្រ និងបសុបក្សី។
អត្រាប្រេវ៉ាឡង់នៃភាពក្រិនជាពិសេសនៅក្នុងតំបន់ជនបទក៏បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។ លោក Li Bin អនុប្រធានគណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយធ្វើឡើងដោយការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋថា ការលូតលាស់រាងកាយ និងគំរូអាហារូបត្ថម្ភរបស់ពលរដ្ឋចិនកំពុងមានភាពប្រសើរឡើងហើយគម្លាតរវាងតំបន់ទីក្រុង និងជនបទក្នុងទិដ្ឋភាពទាំងនេះកំពុងរួមតូច៕