បរទេស ៖ នាវាមុជទឹកអ៊ីស្រាអែលមួយគ្រឿង នាពេលថ្មីៗនេះ បានធ្វើដំណើរឆ្លងកាត់ តាមព្រែកជីកស៊ុយអែស ហើយបច្ចុប្បន្នកំពុងតែ ស្ថិតនៅក្នុងសមុទ្រក្រហម ត្រៀមសម្រាប់សកម្មភាព ដែលអាចទៅរួចប្រឆាំង នឹងប្រទេសអ៊ីរ៉ង់ នេះតាមការផ្សាយរបស់ទូរទស្សន៍ អ៊ីស្រាអែល KAN 11។
នាវាមុជទឹកប្រភេទ Dolphin ដែលប្រដាប់ជាចម្បងដោយមីស៊ីលផ្លោង វាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពអាចបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែនេះ បានធ្វើដំណើរឆ្លងកាត់ព្រែកជីកនោះ ដោយទទួលបានការយល់ព្រមពីប្រទេសអេហ្ស៊ីប ដែលជាថែទាំងព្រែកជីក។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សកម្មភាពធ្វើដំណើរឆ្លងកាត់ របស់នាវាមុជទឹកអ៊ីស្រាអែលនេះ ត្រូវបានគេចាត់ទុកថា ជាសកម្មភាពមួយក្នុងចំណោម សញ្ញាព្រមានជាបន្តបន្ទាប់ នាពេលថ្មីៗនេះ ចំពោះប្រទេសអ៊ីរ៉ង់ ស្តីពីការត្រៀមសម្រាប់ការ វាយប្រហារអនាគត ៕
ប្រែសម្រួល៖ប៉ាង កុង