កីឡា

Leicester City ត្រៀមលុយ២០លានផោន សុំផ្ទេរខ្សែប្រយុទ្ធម្នាក់ មកពីប៊ែលហ្ស៊ិក

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃពុធទី៦ ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹប Leicester City បាននឹងកំពុងធ្វើការពិចារណា ក្នុងការនាំចូលកីឡាករ ចំណូលថ្មីបន្ថែមកម្លាំងរបស់ខ្លួននាពេលខាងមុខនេះជាពិសេសគឺនៅក្នុងតំបន់ប្រយុទ្ធ ដែលជាអ្វីដែលគ្រូបង្វឹកក្លឹបចង់បាន។

ក្នុងនោះដែរគេជឿជាក់ថាគ្រូបង្វឹកលោក Brendan Rodgerរូបនេះកំពុងតែចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើខ្សែប្រយុទ្ធប៊ែលហ្ស៊ិកម្នាក់ ដែលកំពុងលេងឲ្យក្លឹបBruggeនិងកំពុងមានតម្លៃខ្លួនប្រមាណជា២០លានផោន។

កីឡាករខ្សែប្រយុទ្ធEmmanuel Dennisវ័យទើបតែ២១ឆ្នាំរូបនេះរកបាន៣គ្រាប់មកហើយសម្រាប់ក្លឹបក្នុង៩ប្រកួតបើករដូវកាលនេះហើយជឿជាក់ថានឹងអាចក្លាយទៅជាកម្លាំងដ៏សំខាន់សម្រាប់ Leciester City ដែលកំពុងស្ថិតនៅលេខរៀងទី៣បច្ចុប្បន្នក្នុងតារាងនោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top