ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ទំនាក់ទំនងទ្វេភាគី

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បញ្ជីដែលដាក់ទណ្ឌកម្ម ដែលត្រូវបានផ្សព្វផ្សាយ ដោយអាជ្ញាធរសហរដ្ឋអាមេរិក ទាក់ទងនឹងក្រុមហ៊ុនរុស្ស៊ី ដែលត្រូវបានគេចាត់ថា ជាអ្នកប្រើប្រាស់សម្រាប់វិស័យយោធា គឺជាសកម្មភាពបំផ្លាញ សម្រាប់ទំនាក់ទំនងទ្វេភាគី។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ របស់លោកស្រីបានឲ្យដឹងថា “ការច្នៃប្រឌិតថ្មីបំផុត របស់ក្រសួងពាណិជ្ជកម្មអាមេរិក ក្នុងគោលបំណង ធ្វើទំនើបកម្មរបបនាំចេញរបស់ខ្លួន ពោលគឺការបញ្ចូលគំនិតយោធា និងការដាក់បញ្ចូលនីតិបុគ្គលរុស្ស៊ីជាង ៤០ រូបនៅក្នុងបញ្ជីដែលត្រូវគ្នា គឺមានភាពច្របូកច្របល់និងគួរឲ្យស្អប់ខ្ពើម”។

លោកស្រីបានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាព មិនរាក់ទាក់មួយផ្សេងទៀត របស់សហរដ្ឋអាមេរិក ដែលមានគោលដៅដាក់ប្រទេសរុស្ស៊ី ដែលត្រូវបានក្លែង ធ្វើជាការព្រួយបារម្ភ សម្រាប់ក្រុមហ៊ុនអាមេរិក ដែលត្រូវបានគេរាយការណ៍ថា មានការព្រួយបារម្ភ អំពីការលក់ផលិតផលរសើបដល់អ្នកដទៃ។

លោកស្រីបម្ដថា “យើងសូមអំពាវនាវជាថ្មីម្តងទៀត ដល់ភាគីអាមេរិក ឱ្យស្តាប់សំលេងហេតុផល យ៉ាងហោចណាស់ពីយើង និងចុងក្រោយ ដើម្បីចាប់ផ្តើមវាយតម្លៃ ឱ្យបានគ្រប់គ្រាន់ នូវផលវិបាកនៃសកម្មភាព បំផ្លិចបំផ្លាញរបស់ពួកគេ ទាំងបរិយាកាសនយោបាយទូទៅ នៃទំនាក់ទំនងរវាងប្រទេសរបស់យើង និងសម្រាប់ពាណិជ្ជកម្មរបស់ពួកគេ និងសមាសភាគសេដ្ឋកិច្ច”៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top