អាមេរិក៖ យោងតាមការសិក្សាថ្មីមួយ បានបង្ហាញឲ្យដឹងថា កាឡាក់ស៊ី Milky Way អាចជាផ្ទះ នៃអរិយធម៌មនុស្សក្រៅភព ព្រោះប្រូបាប៊ីលីតេខ្លាំងភាគច្រើន នៃពួកគេដែលបានបំផ្លាញ ហើយការវិវត្តផ្ទាល់ខ្លួនរបស់ពួកគេ នាំឲ្យមានការស្លាប់ កើតឡើងដោយខ្លួនផ្ទាល់ដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
សេចក្តីថ្លែងការណ៍នេះ បានមកពីអ្នកស្រាវជ្រាវ នៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា វិទ្យាស្ថានបច្ចេកវិទ្យានិងវិទ្យាល័យ Santiago នៃរដ្ឋកាលីហ្វ័រញ៉ាថា ការប្រើសមីការដោយធ្វើការអាប់ដែត ដើម្បីគណនាលទ្ធភាព នៃជីវិតដែលមានភាពវៃឆ្លាត និងមនុស្សចម្លែកដែលបានកំណត់ ប្រហែលជាបានលេចចេញ ប្រហែលជា ៨ ពាន់លានឆ្នាំ បន្ទាប់ពីកាឡាក់ស៊ី របស់យើងបានបង្កើត ។
ជាមួយនឹងលទ្ធផលទាំងនេះ ក្រុមការងារបានបញ្ចូលគំនិតថា វឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជៀសមិនរួច នាំទៅរកការបំផ្លិចបំផ្លាញអរិយធម៌ហើយ ដោយសារមនុស្ស មិនទាន់មានទំនាក់ទំនង នៅខាងក្រៅភពផែនដីយើង ឥឡូវនេះអ្នកវិទ្យាសាស្ត្រគិតថា ពួកគេដឹងពីមូលហេតុ។
ការសិក្សានេះបានបង្ហាញថា យើងបានរកឃើញថា ការបំផ្លាញខ្លួនឯងប្រកបដោយសក្តានុពល គឺមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើបរិមាណនៃជីវិតវណ្ណៈកណ្តាល។ ប្រសិនបើជីវិតឆ្លាតវៃ ទំនងជានឹងបំផ្លាញខ្លួនឯង វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយថា មានជីវិតឆ្លាតវៃតិចតួច ឬគ្មានកន្លែងណាផ្សេងទៀត៕ ដោយ៖លី ភីលីព