បច្ចេកវិទ្យា

អង្គការណាសា៖ អាចម៍ផ្កាយធំជាងរូបសំណាក់ សេរីភាពនឹងហោះកាត់ផែនដីនៅយប់នេះ

អាមេរិក៖ បើយោងតាមទិន្នន័យពីមជ្ឈមណ្ឌល របស់ណាសាសម្រាប់សិក្សាផែនដីបាននិយាយថា អាចម៍ផ្កាយធំជាងរូបសំណាកសេរីភាពនឹងហោះកាត់ផែនដីនៅម៉ោង ៨ និង ២០ នាទីយប់នៅថ្ងៃបុណ្យណូអែលនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អាចម៍ផ្កាយដែលហៅថា 2014 SD224នឹងកើតឡើងក្នុងរយៈពេល ០.០២២៩ យូនីតដែលមានចម្ងាយជិត ១,៩ លានម៉ាយពីផ្ទៃផែនដី។ 2014 SD224 មានអង្កត់ផ្ចិតគ្រប់ទិសទីចន្លោះពី៩២ ទៅ ២១០ ម៉ែត្រ មានន័យថា វាអាចធំជាងទំហំរូបសំណាកសេរីភាពជាង ៣០៥ ហ្វីត ឬធំជាងវិហារ Salisbury (៤០៤ ហ្វីត) ។

សម្រាប់2014 SD224 ហើរកាត់ផែនដីវានឹងធ្វើដំណើរក្នុងល្បឿន ១០ គីឡូម៉ែត្រក្នុងមួយវិនាទី ឬច្រើនជាង ២២.០០០ ម៉ាយក្នុងមួយម៉ោងពោលគឺប្រហែល ៣០ ដងនៃល្បឿនសំឡេង។ ទោះបីវាស្ថិតនៅឆ្ងាយជាងព្រះច័ន្ទប្រមាណ ៨ ដងក៏ដោយ ក៏អាចម៍ផ្កាយនេះត្រូវបានគេចាត់ទុកថា ជាវត្ថុនៅជិតផែនដី (NEO) ហើយត្រូវបានតាមដានដោយទីភ្នាក់ងារអវកាស។

ទោះបីជា2014 SD224 អាចតាមដានបាននៅលើគេហទំព័ររបស់អង្គការណាសាគឺស្ថិតនៅចម្ងាយ ១,៩ លានម៉ាយល៍ក៏ដោយនេះគឺទាក់ទងនឹងវិស័យតារាសាស្ត្រ។ សម្រាប់ហេតុផលនេះ2014 SD224 ត្រូវបានកំណត់ដោយNEO ទោះបីជាវាមិនត្រូវបានគេរំពឹងថានឹងធ្វើឲ្យខូចខាតក៏ដោយ។
NEOs គឺជាផ្កាយព្រះគ្រោះ ឬផ្កាយដុះកន្ទុយដែលគន្លងរបស់វានាំវាចូល ឬឆ្លងកាត់តំបន់មានចម្ងាយប្រហែល ៩១ លានទៅ ១២១ លានម៉ាយល៍ (១៩៥ លានគីឡូម៉ែត្រ) ពីព្រះអាទិត្យមានន័យថា វាអាចឆ្លងកាត់ចម្ងាយប្រហែល ៣០ លានម៉ាយល៍ (៥០ លានគីឡូម៉ែត្រ) នៃគន្លងផែនដី៕

Most Popular

To Top