ក្នុងការប្រកួតនាពេលខាងមុខនេះ ក្រុមមេឃខៀវ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiolaនឹងត្រូវខកខានកីឡាករ ខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus ព្រមទាំងខ្សែការពារ Walker ផងដែរដោយសារតែពួកគេទាំងពីរនាក់ ទើបតែត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។
កាលពីយប់ថ្ងៃគ្រិស្តម៉ាកម្សិលមិញនេះ Man City បានធ្វើការសេចក្តីថ្លែងការណ៍គួរឲ្យភ្ញាក់ផ្អើលថាកីឡាករខ្សែប្រយុទ្ធJesus កីឡាករខ្សែការពារអង់គ្លេស Walker ព្រមទាំងសមាជិកបុគ្គលិករបស់ក្លឹបចំនួន២នាក់ទៀតបានធ្វើតេស្តវិជ្ជមានកូវីដ។
នេះមានន័យថាប្រកួតដែលពួកគេនឹងត្រូវខកខាននោះគឺការប្រកួតនៅចំថ្ងៃ Boxing Day ប៉ះនឹងក្រុម Newcastle United ខណៈដែលពួកគេកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក៕
ប្រែសម្រួល៖ស៊ុនលី