បរទេស៖នាវាពិឃាត USS John McCain តាមសេចក្តីរាយការណ៍ បានធ្វើនូវអ្វីដែលកងទ័ពជើងទឹកសហរដ្ឋអាមេរិក ហៅថា ជាប្រតិបត្តិការសេរីភាពនាវាចរណ៍ នៅជិតក្រុមកោះ Con Dao ស្ថិតនៅដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
សេចក្តីថ្លែងការណ៍មួយពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ដូច្នេះថា “នាវាបានធ្វើប្រតិបត្តិការតាមធម្មតា នៅក្នុងដែនសមុទ្រដែលវៀតណាមអះអាងកម្មសិទ្ធិ ដើម្បីប្រជែងនឹងការអះអាងកម្មសិទ្ធិដែនសមុទ្រនានា និងរក្សាការធ្វើដំណើរ ចូលនិងសេរីភាពនាវាចរណ៍ ស្របទៅតាមច្បាប់អន្តរជាតិ”។
កងទ័ពជើងទឹកនិយាយថា ប្រតិបត្តិការរបស់នាវាពិឃាតនេះ គឺត្រូវបានធ្វើឡើងអនុលោមទៅតាមច្បាប់អន្តរជាតិ និងបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកនឹងធ្វើការហោះហើរ ធ្វើនាវាចរណ៍ និងធ្វើប្រតិបត្តិការ នៅគ្រប់ទីកន្លែងទាំងអស់ ដែលច្បាប់អន្តរជាតិអនុញ្ញាត៕ប្រែសម្រួល៖ប៉ាង កុង