តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុន នឹងបញ្ឈប់ការចូលថ្មី នៃប្រទេសបរទេស ដែលមិនមែន ជាជនអន្តោប្រវេសន៍ មកពីជុំវិញពិភពលោក ចាប់ពីថ្ងៃច័ន្ទ ដល់ចុងខែមករា ដែលជាជំហានបង្ការ ទុកជាមុនប្រឆាំង នឹងមេរោគឆ្លងថ្មី ដែលអាចចម្លង បានច្រើនជាងមុន។
ប្រទេសនេះបានរាយការណ៍ថា មានករណីឆ្លងវីរុស ចំនួន ៣៨៨១ នាក់ ក្នុងថ្ងៃតែមួយ ដែលជាកំណត់ត្រាថ្មី ប្រចាំថ្ងៃ សម្រាប់ ៤ ថ្ងៃជាប់ៗគ្នា និង ៤៧ នាក់បានស្លាប់ ខណៈទីក្រុងតូក្យូ និងអាណាខេត្ត ជាច្រើនទៀត បានរាយការណ៍ថា មានចំនួន អ្នកឆ្លងខ្ពស់បំផុតនៅចុងឆ្នាំ និងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។
រដ្ឋាភិបាលក៏នឹង តម្រូវឲ្យប្រជាជនទាំងអស់ ដែលមកពីប្រទេស និងដែនដី ដែលមានជំងឺឆ្លង ជម្រង់ថ្មីត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអង់គ្លេស ត្រូវបានបញ្ជាក់ថា នឹងបញ្ជូនលទ្ធផលតេស្ត មេរោគអវិជ្ជមាន ក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីចាកចេញ និងឆ្លងកាត់ការធ្វើតេស្ត នៅពេលមកដល់ពីថ្ងៃពុធ ដល់ចុងខែមករា។
រដ្ឋាភិបាលបានបន្ថែមថា ទោះយ៉ាងណា ពាណិជ្ជករ និងនិស្សិត មកពីប្រទេសចំនួន ១០ រួមមានថៃ វៀតណាម និងកូរ៉េខាងត្បូងក៏ដូចជាតៃវ៉ាន់ ដែលជប៉ុនមានគម្រោងពិសេស ដើម្បីបន្ធូរបន្ថយការរឹតត្បិត ការធ្វើដំណើរ នឹងមិនរងផលប៉ះពាល់ ដោយគោលនយោបាយ ផ្អាកនេះទេ៕ ដោយ ឈូក បូរ៉ា