បរទេស ៖ បណ្ដាប្រទេសនៅសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យម្សិលមិញនវ បានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការរាតត្បាតឆ្លង នៃជម្ងឺកូវីដ១៩ ដែលបច្ចុប្បន្ន មានចំនួនបានបញ្ជាក់លើស១ភាគរយនៃប្រជាជន៧,៨ពាន់នាក់លើពិភពលោក ។
នៅថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសសហភាពអឺរ៉ុបចំនួន២៧ប្រទេស បានទទួលថ្នាំវ៉ាក់សាំង អភិវឌ្ឍផលិត ដោយក្រុមហ៊ុនផលិតឱសថសហរដ្ឋអាមេរិក Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech ដែលមានឈ្មោះក្រៅផ្លូវការថា V-Day។ ផែនការនេះ នឹងចាក់ថ្នាំវ៉ាក់សាំង ជូនដល់មនុស្ស ៤៥០លាននាក់ ក្នុងចំណោមមនុស្ស៧៤១,៤លាននាក់។
ថ្នាំវ៉ាក់សាំងចំនួនប្រហែល១២,៥លានដូស នឹងបញ្ជូនទៅដល់ប្រទេសសហភាពអឺរ៉ុប នៅមុនចុងឆ្នាំនេះ ជាផ្នែក នៃការបញ្ជាទិញ៣០០លានដូស ដែលបានចុះហត្ថលេខា ដោយគណៈកម្មាធិការសហភាពអឺរ៉ុប ហើយកុងត្រានោះ ក៏ត្រូវបានចុះហត្ថលេខាផងដែរ ដោយក្រុមហ៊ុនផលិត ឱសថ៥ផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង