កីឡា

Ronaldo ​៖ ​លេង​បាល់​ក្នុង​កីឡដ្ឋាន ​គ្មាន​អ្នក​គាំទ្រ ពិត​ជា​ធុញ​ទ្រាន់​ណាស់​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ នៅ​លើ​លោក​នេះ ​ក្នុង​សតវត្ស​ទី​២១​នេះ​ហើយ ​ក្រោយ​ពី​ការ​ប្រកាស​ធ្វើ​ឡើង​នៅ​យប់មិញ​នេះ​។

ក្នុង​ឱកាស​សម្ភាសន៍​អំឡុង​ពេល​ពិធី​ខាង​លើ​ចាប់​ផ្ដើម Ronaldo ​ក៏​បាន​និយាយ​រឿង​ជា​ច្រើន ​ទាក់ទង​ទៅ​នឹង​មេរោគ​កូវីដ​១៩ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ ​មិន​អាច​ចូល​ទស្សនា​ការ ​ប្រកួត​ក្នុង​ទីលាន​បាន។ ​កីឡាករ​ព័រទុយហ្គាល់ ​បាន​និយាយ​ថា ​ការ​លេង​បាល់ទាត់​ក្នុង​កីឡដ្ឋាន ​ដែល​មិន​មាន​អ្នក​គាំទ្រ​នេះ គឺ​ពិត​ជា​រឿង​គួរ​ឱ្យ​ធុញ​ទ្រាន់​ខ្លាំង​ណាស់ ព្រោះ​លេង​មាន​អ្នក​គាំទ្រ ​ទើប​កីឡាករ​មាន​ទឹក​ចិត្ត ​ក្នុង​ការ​ប្រកួត។

​Ronaldo ​បាន​បញ្ជាក់​បន្ថែម​ថា​៖ “ត្បិត​តែ​ធុញទ្រាន់​មែន ប៉ុន្តែ​ខ្ញុំ​គោរព​តាម​គោលការណ៍​ទាំង​អស់ ព្រោះ​សុខភាព​ជា​រឿង​សំខាន់​និង​ទី​១ ប៉ុន្តែ​ស្មោះ​ត្រង់​ទៅ​ខ្ញុំ​មិន​ចូល​ចិត្ត​វា​ទេ។ ​ខ្ញុំ​ធ្វើ​វា ព្រោះ​ថា​ខ្ញុំ​ស្រលាញ់​បាល់ទាត់ ​ខ្ញុំ​ធ្វើ​វា​ដើម្បី​អ្នក​គាំទ្រ គ្រួសារ​បាន​មើល​ការ​ប្រកួត ប៉ុន្តែ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​គឺ​ពិត​ជា​ពិបាក ។ ​ខ្ញុំ​ចូល​ចិត្ត​សំឡេង​ស្រែក​ហ៊ោ​របស់​អ្នក​គាំទ្រ”៕ sabay

Most Popular

To Top