អូស្ត្រាលី ៖ អ្នកវិទ្យាសាស្ត្រ បាននិយាយថា ពួកគេបានកំណត់ អត្តសញ្ញាណក្រពើ យក្សមួយក្បាល ដែលមានប្រវែង៤,៨០ម៉ែត្រ មានឈ្មោះហៅក្រៅថា “ ស្តេចវាលភក់” តែងតែចាប់សត្វកងហ្គារ៉ូយក្ស ជាអាហារកាលពី ៥ លានឆ្នាំ មុននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ហ្វូស៊ីលនៃ Paludirex vincenti ដែលមានឈ្មោះហៅក្រៅថា “ ស្តេចវាលភក់” ត្រូវបានគេរកឃើញ ដំបូងនៅទសវត្សឆ្នាំ ១៩៨០ ប៉ុន្តែសត្វនេះទើបតែត្រូវបានគេស្គាល់ថា ជាប្រភេទសត្វមួយប៉ុណ្ណោះ ។ វាគឺជាសត្វមំសាសីថ្នាក់កំដែលចូលចិត្ត ចាប់សត្វកងហ្គារ៉ូយក្ស បុរេប្រវត្តិនៅភាគខាងត្បូង Queensland ។
យោងតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា លលាដ៍ក្បាលធំទូលាយ ដែលមានប្រវែងវែង០,៦០ម៉ែត្រ ចំណែកសត្វ Paludirex នឹងមានរាងដូចក្រពើ ដែលធំជាងគេបំផុត នៅលើស្តេរ៉ូអ៊ីត។ Paludirex vincenti ត្រូវបានគេដាក់ឈ្មោះឲ្យ Geoff Vincent អ្នកប្រមូលផ្ដុំហ្វូស៊ីលជនជាតិអូស្ត្រាលី បានរកឃើញលលាដ៍ក្បាលហ្វូស៊ីលយក្សនៅជិត Chinchilla មានចម្ងាយប្រហែល ២០០ ម៉ាយពាយព្យ នៃទីក្រុងប្រីសបេន ។
លោក Vincent បេក្ខជនបណ្ឌិតនៅសាលាវិទ្យាសាស្ត្រជីវសាស្រ្ត នៃសាកលវិទ្យាល័យ Queenslandថា ផ្នែកលលាដ៍ក្បាលហ្វូស៊ីល ត្រូវបានដាក់តាំងបង្ហាញ នៅក្នុងសារមន្ទីរ Queensland អស់រយៈពេលជាច្រើនឆ្នាំមុន ពេលបរិច្ចាគ ទៅសារមន្ទីរChinchilla កាលពីឆ្នាំ ២០១១ ។ លលាដ៍ក្បាលតែម្នាក់ឯង មានប្រវែងប្រហែល ២៦ អ៊ីញដូច្នេះលោក Ristevski ប៉ាន់ស្មានថា Paludirex vincenti មានប្រវែងពេញ ៥ម៉ែត្រ៕ដោយ៖លី ភីលីព