ករណីនៃការកើនឡើងវិជ្ជមានកូវីដ១៩ ពីសំណាក់សមាជិកនិងក្រុមកីឡាករ បានធ្វើឲ្យការប្រកួតរវាងក្រុម Man City និង Everton កាលពី យប់មិញនេះត្រូវបានផ្អាកបណ្តោះអាសន្នរងចាំ ពេលវេលាថ្មីជំនួសវិញ។
ក្រុមរបស់ Everton នឹងត្រូវបើកទ្វា Goodison Park របស់ខ្លួនទទួល ស្វាគមន៍ក្រុមភ្ញៀវ Man City ដែលបច្ចុប្បន្ន Everton កំពុងឈរនៅ លេខរៀងទី៣ ហើយ Man City កំពុងស្ថិតនៅ លេខរៀងទី៨នៅឡើយខុសគ្នាតែ៣ពិន្ទប៉ុណ្ណោះ។
ក្រៅតែពី Jesus និង Walker ត្រូវបានធ្វើតេស្តឃើញវិជ្ជមាន កាលពីប៉ុន្មានថ្ងៃមុនមកនៅពេលនេះសមាជិកកីឡាករឬបុគ្គលិក ផ្សេងទៀតនៃក្រុម ដែលត្រូវធ្វើដំណើរទៅដល់ Goodison Park ត្រូវបានធ្វើតេស្តឃើញវិជ្ជមាន ច្រើនករណីទៀត៕
ប្រែសម្រួល៖ស៊ុនលី