កីឡា

Jose ​កំពុង​តាមដាន​រឿង Ramos ​បើ Real ​មិន​យក Spurs ​យក​

​លោក Jose Mourinho កំពុង​តាមដាន​រឿង​កុងត្រា​របស់ Sergio Ramos ​មែនទែន ​ដើម្បី​ស្វែង​រក​ឱកាស​នាំ​យក​ប្រធាន​ក្រុម​រូប​នេះ​មក​លេង​នៅ Spurs ​វិញ​។

​កីឡាករ​វ័យ​៣៤​ខាង​លើ​នេះ ​ធ្លាប់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose ៣​រដូវ​កាល​ពី​ឆ្នាំ​២០១០​ដល់​២០១៣ ​កាល​នោះ​នៅ Real Madrid ​ដែរ។ ដោយ​ឡែក​នៅ​ឆ្នាំ​នេះ ​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​គេ​ហើយ ប៉ុន្តែ​ក្លឹប​អធិរាជ​ស​នៅ​មិន​ទាន់​មាន​ដំណឹង​ថា​បន្ដ​កុងត្រា​ឬ​យ៉ាង​ណា​នោះ​ទេ។ ​ដូច្នេះ​ហើយ​ទើប​លោក Jose ​ដែល​កំពុង​ដឹក​នាំ​ក្រុម Spurs ​នោះ ​កំពុង​តាមដាន​រឿង​នេះ​ជា​ខ្លាំង។

​ប្រសិន​បើ​មិន​មាន​ការ​បន្ដ​កុងត្រា​ថ្មី​ណា​មួយ​ទេ ​នោះ​លោក​នឹង​យក Ramos ​មក​រួម​ក្រុម Spurs ​មិន​ខាន។ ​លោក​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​បញ្ចុះបញ្ចូល​ខ្សែ​ការពារ​អេស្ប៉ាញ​រូប​នេះ​បាន ​ព្រោះ​កាល​នៅ​ធ្វើ​ការ​ជាមួយ​គ្នា​លោក​មាន​ទំនាក់ទំនង​ល្អ​ផង​ដែរ៕

ប្រភព៖ sabay

Most Popular

To Top