ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យបរទេស ដកកងកម្លាំង ចេញពីតំបន់ ជាពិសេសកងទ័ពអាមេរិក

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ FARS បានរាយការណ៍ថា មន្ត្រីសន្តិសុខអ៊ីរ៉ង់ កាលពីថ្ងៃចន្ទបានជំរុញ ឱ្យកងកម្លាំងបរទេស ចាកចេញពីតំបន់នេះ និងបានផ្ដោតសំខាន់លើ កងទ័ពអាមេរិកក្នុងតំបន់តែម្ដង។

លេខាធិការក្រុមប្រឹក្សា សន្តិសុខជាតិ ជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Shamkhani ត្រូវបានគេដកស្រង់សម្ដីថា“ សន្តិសុខនៅក្នុងតំបន់អាចទទួលបានតែតាមរយៈការដកចេញនូវកត្តាខាងក្រៅ” ដែលប្រឆាំងនឹងស្ថេរភាព នៃតំបន់ ។

លោកបានបន្ដថា “ការចល័តកម្លាំង របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ នៅក្នុងតំបន់ គឺជាការបង្ហាញពីការតស៊ូ និងការភ័យខ្លាច” ។ នៅព្រឹកថ្ងៃដដែលលោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានឲ្យដឹងផងដែរថា អ៊ីរ៉ង់បានផ្ញើសារ ទៅសហរដ្ឋអាមេរិកដើម្បីចៀសវាង“ ការផ្សងព្រេង” ថ្មីនៅក្នុងតំបន់។

លោក Khatibzadeh បានបន្ថែមថា “យើងមិនបានស្វែងរកភាពតានតឹង នៅក្នុងតំបន់នោះទេ ហើយយើងក៏នឹងមិនស្ទាក់ស្ទើរ ក្នុងការការពារប្រទេស របស់យើងដែរ យើងសង្ឃឹមថា អ្នកដែលមានប្រាជ្ញានៅក្នុងទីក្រុងវ៉ាស៊ីនតោន នឹងបំបាត់ភាពតានតឹង៕

Most Popular

To Top