ព័ត៌មានអន្តរជាតិ

ថៃ រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ ១១៥នាក់ទៀត សរុបអ្នកឆ្លងទូទាំងប្រទេស កើនឡើងដល់ ៦ ២៨៥នាក់

បរទេស៖ នៅថ្ងៃច័ន្ទ រដ្ឋាភិបាលថៃ បានរាយការណ៍ពីការ រកឃើញករណីឆ្លងថ្មីវីរុស Covid-19 ថ្មីចំនួន ១៤៤ ករណី ក្នុងនោះ រកឃើញការឆ្លង ក្នុងសហគមន៍ចំនួន ១១៥ នាក់, ពលករចំណាកស្រុកចំនួន ១៤ នាក់ និងអ្នកមកពីបរទេស កំពុងធ្វើចត្តាឡីស័ក ១៥នាក់ ដូច្នេះអ្នកជំងឺកូវីដសរុបនៅថៃ កើនឡើងដល់ ៦ ២៨៥ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺ Covid-19 បាននិយាយថា ការឆ្លងមេរោគក្នុងសហគមន៍ ដែលទាក់ទងនឹងការផ្ទុះឡើងនៅសាមុតសាខុន ត្រូវបានគេរាយការណ៍មកពីខេត្ត Sukhothai (១ ករណី), Pathum Thani (២), Nonthaburi (២), Nakhon Nayok (២ ករណី) ), Nakhon Pathom (១៧), Samut Sakhon (១), Samut Prakan (៥), បាងកក (១០) និង ខេត្ត Lop Buri (១) ។

ករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធ នឹងការលេងល្បែងក្នុងខេត្តរ៉ាក់យ៉ង មាន ២១ ករណីថ្មី , នៅឆុនបូរី មួយករណី និងមួយករណីទៀតនៅឈៀងម៉ៃ។

សូមជម្រាបថា ចាប់ពីថ្ងៃទី ១៥ ដល់ ២៧ ធ្នូ ការឆ្លងមេរោគក្នុងសហគមន៍ត្រូវបានរាយការណ៍ថា មាននៅក្នុងខេត្តចំនួន ៤៣ កើនឡើង ៥ ខេត្តបន្ថែមទៀតពីថ្ងៃអាទិត្យ។

ក្នុងចំណោមករណីសរុបចំនួន ៦ ២៨៥ ករណីនៅក្នុងប្រទេស ក្នុងនោះចំនួន ៤.១៨០ (៦៦.៥%) បានជាសះស្បើយឡើងវិញ ហើយអ្នកជំងឺចំនួន ២ ០៤៥ នាក់កំពុងទទួលការព្យាបាល និងស្លាប់ចំនួន ៦០នាក់៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top