កីឡា

ខេត្តកណ្តាល គ្រោងធ្វើជាម្ចាស់ផ្ ទះការប្រកួត ជ្រើសរើសជើងឯក ទូកថ្នាក់ជាតិលើកទី៧ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នាដើមឆ្នាំ ២០២១ខាងមុខ

ខេត្តកណ្តាល ៖ យោងតាមផែនការ សហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា និង ជ្រើសរើសខេត្តកណ្តាល ធ្វើជាម្ចាស់ផ្ទះ រៀបចំប្រកួតកីឡាទូកជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើទី៧ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ក្នុងបរិបទកូវីដ-១៩។

លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា៖ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ពានសម្តេចក្រឡាហោម ស ខេង លើកទី៧ សហព័ន្ធគ្រោងនឹងរៀបចំតាំងពីដើមខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយសារព្រឹត្តការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍ ២៨វិច្ឆិកា ទើបធ្វើឲ្យសហព័ន្ធសម្រេចពន្យាពេល រង់ចាំស្ថានភាព
កូវីដ-១៩ ស្ងប់ស្ងាត់ទើបរៀបចំ ប្រកួតជាថ្មី ។

អគ្គលេខាធិការរងរូបនេះ អះអាងថា៖ ទោះបីស្ថានភាពជំងឺកូវីដ-១៩ មានការថមថយយ៉ាងណាក្តី ក៍គណៈកម្មការរៀបចំការប្រកួត នៅតែអនុវត្តទៅ តាមវិធានសុវត្តិភាព របស់ក្រសួងសុខាភិបាល និងការណែនាំ របស់ក្រសួងអប់រំ ដោយប្រុងប្រយត្ន័ ដើម្បីទប់ស្កាត់ការពារការ ឆ្លងការរីករាលដាល ជំងឺកូវីដ-១៩ ចូលសហគមន៍ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកកានូ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ គ្រោងនឹងរៀបចំថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានភូមិភាគចំនួន៥ចូលរួម ដូចជា ភូមិភាគនិរតី ភូមិភាគបឹងទន្លេសាប ភូមិភាគវាលរាប ភូមិភាគឥសាន និងភូមិភាគរាជធានីភ្នំពេញ ៕ដោយ៖លី ភីលីព

Most Popular

To Top