ព័ត៌មានអន្តរជាតិ

Biden ចោទក្រសួងការពារជាតិ ថាជាអ្នកធ្វើឲ្យរាំងស្ទះដល់ការផ្ទេរអំណាចជូនរដ្ឋាភិបាលថ្មី

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រធានាធីបតីថ្មីលោក Joe Biden នៅសប្តាហ៍នេះបានធ្វើការ ចោទប្រកាន់ទៅលើក្រសួងការពារជាតិអាមេរិកថា បានព្យាយាមក្នុងការរារាំងដល់ដំណើរការផ្តល់ពត៌មានចាំបាច់នៃជំហានផ្ទេរអំណាច
រដ្ឋាភិបាលចាស់ជូនរដ្ឋាភិបាលថ្មី។

លោក Biden ក៏បានអះអាងទៀតដែរថាភ្នាក់ងាររដ្ឋជាច្រើនដែលពាក់ព័ន្ធទៅនឹងវិស័យសន្តិសុខជាតិបានទទួលរងនូវការខូចខាតយ៉ាង ដំណំក្រោមរដ្ឋបាលគ្រប់គ្រងរបស់លោក Donald Trump ។ជាការឆ្លើយតបអ្នកនាំពាក្យរបស់សេតវិមានបាននិយាយ ថាដំណើរការបានប្រព្រឹត្ត
ទៅដោយមានតម្លាភាពបំផុត។

គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីថ្ងៃទី៣ខែវិច្ឆិកាជាច្រើនសប្តាហ៍មកហើយលោក Biden មិនដែលបានទទួលព័ត៌មានសំងាត់និងការណែនាំអំពី
បញ្ហានេះឲ្យបានសមរម្យនៅឡើយដែលជាក់ស្តែងវាគឺជារឿងដ៏ចាំបាច់និងធម្មតាដែលស្ថិតនៅក្នុងតំណាក់កាលផ្ទេរអំណាចជូនប្រធានាធិបតីថ្មី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top