ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Wolves ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតចុងក្រោយនៃឆ្នាំ២០២០នេះ។
សម្រាប់ការប្រកួតនេះដែរ ក្រុមម្ចាស់ផ្ទះ Man Utd ពិតជាសម្រុកមែនទែន ប៉ុន្តែមិនអាចធ្វើអ្វីក្រុម Wolves បាននោះទេ។ តែជាក់ស្ដែង ការប្រកួតឈានដល់នាទី៩០+៤ទៅហើយ កីឡាករវ័យក្មេង Marcus Rashford ក៏សម្រេចទីបាន១គ្រាប់ និងជាគ្រាប់បាល់ជ័យជម្នះ លើការប្រកួតនេះតែម្ដង។
ទទួលបាន៣ពិន្ទុបន្ថែមនេះហើយ ក្រុមរបស់លោក Ole បានឡើងទៅលេខ២ក្នុងតារាង Premier League ហើយ ដោយចាញ់ពិន្ទុក្រុមលេខ១ Liverpool តែ២ពិន្ទុប៉ុណ្ណោះ។ នេះក៏ជាការបញ្ចប់ឆ្នាំ២០២០យ៉ាងល្អ សម្រាប់ក្រុមបិសាចក្រហមដែរ ជាមួយការទទួលជ័យជម្នះ៕ ប្រភព៖ sabay