ភ្នំពេញៈ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ មាន៣មាត្រា ត្រូវបានរៀបចំឡើងបន្ត ពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលត្រូវបានចប់អាណត្តិ នាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ នឹងមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ អាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើង ដើម្បីសម្រេចនូវវត្ថុបំណងសំខាន់ចំនួនបីដូចជា ទី១-ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ២០១៤ -២០១៨ ក្នុងអាណត្តិកាលរបស់ផែនការនេះទាំងមូល ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១។
ទី២-ដើម្បីកំណត់នូវបណ្ដាវិធានការណ៍ គោលនយោបាយនានា ដល់ក្រសួងស្ថាប័នដែលពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្ត គោលនយោបាយអាទិភាពនានា របស់រាជរ ដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា តាមវិស័យនៅ ក្នុងដំណាក់កាលនៃអាណត្តិការរបស់ផែនការ ដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាពនៃប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ទី៣-ដើម្បីដាក់ចេញនូវប្រព័ន្ធមួយ សម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំនៃការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩ -២០២៣របស់ក្រសួងស្ថាប័ននានា៕ ប្រភព៖ https://www.propertyarea.asia/