កីឡា

Rashford ស៊ុតបានចុងម៉ោងទៅហើយ ជួយឲ្យ Man UTD ឡើងលេខរៀងទី២ក្នុងតារាងជាលើកដំបូង

ក្រោយការប្រកួតយប់មិញនេះ បិសាចក្រហម Man UTD បានបន្តទំរង់លេង បានយ៉ាងល្អនៅក្នុងការប្រកួតក្នុងលីគ ដោយអាចរកជ័យជំនះជាលើកទី៩ជាប់គ្នាយកឈ្នះលើក្រុម Wolves ក្នុងលទ្ធផល១ទល់នឹង០។

បាល់បញ្ចូលទីទាំងប្រផិតប្រផោយ នៅនាទីទី៩០បូក៣ទៅហើយដោយ កីឡាករខ្សែប្រយុទ្ធ Marcus Rashford បានធ្វើឲ្យ Man UTD មាន៣០ពិន្ទុតាមពីក្រុមលេខ១នៅកំពូលតារាង Liverpool ចំនួន២ពិន្ទុនិងលើសពិន្ទុក្រុមលេខរៀងទី៣ Leicester City តែ១ពិន្ទុប៉ុណ្ណោះ។

បិសាចក្រហមដែលម្ចាស់ផ្ទះគ្រប់គ្រង បាល់បានទៅដល់៥៩ភាគរយ ប៉ុន្តែអាចស៊ុតបាល់ចេញបានតែ១១ដងនិងចំគោលដៅ៣ដងប៉ុណ្ណោះខណៈដែលក្រុមភ្ញៀវស៊ុត ចំគោលដៅ៥ដងហើយក្រៅពីនេះគេអាចមើលឃើញថា ក្រុមទាំងសងខាងសុទ្ធតែមានឧិកាស ដូចគ្នាទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top