បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា តាមការព្យាករណ៍ពលរដ្ឋហ្វីលីពីននឹងមានកំណើនទៅដល់១១០,៨លាននាក់នៅក្នុងឆ្នាំ២០១២ពោលគឺកើនឡើងប្រមាណជា១,៣១ភាគរយពីឆ្នាំ២០២០នេះ។
ការប្រកាសដែលត្រូវបានធ្វើឡើងដោយគណកម្មការទទួលបន្ទុកកិច្ចការងារ អភិវឌ្ឍនិងពលរដ្ឋរបស់ហ្វីលីពីន នៅថ្ងៃនេះបានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក្តីចំនួន កំណើននេះគឺស្ថិតនៅក្នុងអត្រាធ្លាក់ចុះ នៃកំណើនប្រជាជនពលរដ្ឋហ្វីលីពីន ជាប្រចាំឆ្នាំរបស់ខ្លួន នៅឡើយ។
លោក Juan Antonio Perez ប្រធានចាត់ការទូទៅនៃគណកម្មការបានបញ្ជាក់ថា កាលពីឆ្នាំ២០១៦អត្រាកើនឡើង នៃពលរដ្ឋហ្វីលីពីនមានទៅដល់១,៦៨ភាគរយ។
មិនត្រឹមតែធ្លាក់ចុះនៃអត្រាកើនឡើងនោះទេ សូម្បីតែចំនួនមនុស្សចាស់នៅឆ្នាំ២០២១ខាងមុខក៏កើនឡើងខ្លាំងផងដែរ ពោលដល់ទៅ១០លាននាក់ គឺជាចំនួនមិនធ្លាប់មានឡើយរបស់ហ្វីលីពីន៕
ប្រែសម្រួល៖ស៊ុនលី