អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន នៅលើពិភពលោករួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Google និង Microsoft បានចូលរួមប្រយុទ្ធស្របច្បាប់ របស់ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook ប្រឆាំងនឹងក្រុមហ៊ុន spyware ឯកជន NSO Group យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
វាដើរតាមបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីប្រឆាំងនឹងក្រុមហ៊ុន អ៊ីស្រាអ៊ែល បន្ទាប់ពីមានការបញ្ជាក់ថា ក្រុម Hacking ដែលមិនបញ្ចេញឈ្មោះ បានបង្កើត ឧបករណ៍មួយអាចគ្រប់គ្រងទូរស័ព្ទរបស់ជនរងគ្រោះដោយទូរស័ព្ទមកពួកគេតាមរយៈ WhatsApp ។ តាមរាយការណ៍ថា ក្រុមហ៊ុនបានចូលរួម ក្នុងបណ្តឹងរបស់ Facebook ដោយចោទប្រកាន់ក្រុមហ៊ុន NSO Group នៃការអភិវឌ្ឍឧបករណ៍ដែលមានឥទ្ធិពល និងគ្រោះថ្នាក់បានផ្តល់លទ្ធភាពដល់រដ្ឋាភិបាល ផ្តាច់ការក្នុងការស៊ើបការណ៍ លើមនុស្សជាង ១៤០០ នាក់នៅជុំវិញពិភពលោក ។
នៅពេលនោះ WhatsApp បាននិយាយថា ខ្លួនបានរកឃើញការវាយប្រហារ ដែលមានលក្ខណៈជាក់ស្តែងនៃក្រុមហ៊ុនបច្ចេកវិទ្យាឃ្លាំមើលឯកជនមួយ ត្រូវបានគេរាយការណ៍ថា ធ្វើការជាមួយរដ្ឋាភិបាល ក្នុងការចែកចាយ spyware ដោយកាន់កាប់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័ត។ អ្នកប្រើប្រាស់ WhatsApp រាប់សិបនាក់រួមទាំងអង្គការ សិទ្ធិមនុស្ស និងមេធាវីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសត្រូវបានគេគិតថា ជាគោលដៅបន្ទាប់ពីពួក Hacker បានកេងបន្លំភាពងាយរងគ្រោះដ៏ធំមួយនៅក្នុងកម្មវិធី។
ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមអ្នកវាយប្រហារអាចតំឡើង spyware តាមរយៈមុខងារហៅជាសំលេងរបស់ WhatsApp ទោះបីជាអ្នកប្រើប្រាស់មិនបានទូរស័ព្ទក៏ដោយ។ ក្រោយមកក្រុមហ៊ុន Whats App បានដាក់ឈ្មោះក្រុមហ៊ុននៅពេល ដែលខ្លួនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹង NSO ៕ដោយ៖លី ភីលីព