វ៉ាស៊ីនតោន ៖ យោធាសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់ បែកយុទ្ធសាស្ត្រ B-52ចំនួន ២ គ្រឿងទៅកាន់មជ្ឈឹមបូព៌ា ដើម្បីបង្ហាញពីកម្លាំង ដើម្បីរារាំងការវាយប្រហារប្រឆាំងនឹងផល ប្រយោជន៍អាមេរិកនៅក្នុងតំបន់ ។
បញ្ជាការកណ្តាលអាមេរិក (CENTCOM) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការដាក់ពង្រាយ ដែលត្រូវបានប្រតិបត្តិ ដោយយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-52H ចំនួនពីរគ្រឿង មានគោលបំណងបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់យោធាអាមេរិក ចំពោះសន្តិសុខក្នុងតំបន់ និងបង្ហាញពីសមត្ថភាពពិសេសមួយ ក្នុងការដាក់ពង្រាយកម្លាំងប្រយុទ្ធ ដ៏លើសលុបតាមសេចក្តីជូនដំណឹងខ្លី ” ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា“ ការដាក់ពង្រាយយន្ដហោះទាំងពីរ ក៏ផ្តល់សាររារាំងយ៉ាងច្បាស់ដល់អ្នកណា ដែលមានបំណងធ្វើបាប ដល់ផលប្រយោជន៍អាមេរិក ឬជនជាតិអាមេរិក” ។
មេបញ្ជាការបញ្ជាការកណ្តាល អាមេរិកលោក Kenneth McKenzie បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍ថា “សហរដ្ឋអាមេរិកបន្តពង្រាយសមត្ថភាព ត្រៀមប្រយុទ្ធចូលក្នុងតំបន់បញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក ដែលទទួលខុសត្រូវក្នុងការ កំចាត់សត្រូវណា ដែលមានសក្តានុពលណាមួយ ហើយបញ្ជាក់ច្បាស់ថា យើងបានត្រៀមខ្លួន និងអាចឆ្លើយតប ចំពោះការឈ្លានពាន សំដៅទៅលើជនជាតិអាមេរិក ឬផលប្រយោជន៍របស់យើង”៕
ដោយ ឈូក បូរ៉ា