ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជាធ្វើតេស្តមីស៊ីល ផ្លោងឆ្លងទ្វីប នៅឆ្នាំក្រោយ

បរទេស ៖ ក្រុមវិភាគកូរ៉េខាងត្បូងមួយ បាននិយាយថា ប្រទេសកូរ៉េខាងជើង អាចនឹងធ្វើតេស្តសាកល្បងមីស៊ីល ផ្លោងឆ្លងទ្វីប នៅចន្លោះពេលបច្ចុប្បន្នដល់ខែមីនា ដើម្បីប្រជែងនឹងរដ្ឋបាល អនាគតរបស់លោកប្រធានាធិបតី ជាប់ឆ្នោត ចូ បៃដិន និងបង្កើតអំណាចតថ្លៃ របស់ទីក្រុងព្យុងយ៉ាង ។

វិទ្យាស្ថានអាស៊ីដើម្បីសិក្សាពីគោលនយោបាយ នៅក្នុងទីក្រុងសេអ៊ូល បាននិយាយប្រាប់ នៅក្នុងចក្ខុវិស័យសន្តិសុខឆ្នាំ២០២១ របស់ខ្លួនថា រដ្ឋបាលរបស់លោក បៃដិន ទំនងជាមិនដកទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងលោក គីម ជុងអ៊ុន ទេ ទន្ទឹមនឹងការចាប់យកវិធីការទូត បន្ថែមទៀត ចំពោះកូរ៉េខាងជើង ។

យោងតាមក្រុមអ្នកវិភាគនោះ ប្រទេសកូរ៉េខាងជើងអាចនឹងបង្កឲ្យមានភាពតានតឹង លើឧបទ្វីបកូរ៉េ ដោយមីស៊ីលផ្លោងបាញ់ ចេញពីនាវាមុជទឹក ក៏ការបាញ់មីស៊ីលវាយប្រហារ ក្នុងរយៈចម្ងាយខ្លី ក្រោយពិធីចូលកាន់តំណែង របស់លោក បៃដិន នៅក្នុងខែមករាខាងមុខនេះ និងនៅមុនសហសមយុទ្ធយោធា អាមេរិក-កូរ៉េខាងត្បូង ក្នុងនិទាឃរដូវ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top