ព័ត៌មានអន្តរជាតិ

កងទ័ពអង់គ្លេស ប្រើយន្តហោះ គ្មានមនុស្ស យន្តបំបាំងកាយ ‘Bug’ អាចហោះហើរ លើគោលដៅចម្ងាយ២ គីឡូម៉ែត្រ

អង់គ្លេស ៖ កងទ័ពចក្រភពអង់គ្លេស ចាប់ផ្តើមបញ្ចេញយន្តហោះ គ្មានមនុស្សបើក (ដ្រូន)ថ្មីរបស់ខ្លួនឈ្មោះ “ Bug” ជាម៉ាស៊ីនដែលអាចបំពាក់ នៅនឹងបាតដៃ របស់ទាហាន និងត្រូវបានហោះហើរក្នុងខ្យល់យ៉ាងខ្លាំង សម្រាប់ការឃ្លាំមើល ចម្ងាយរហូតដល់ ២ គីឡូម៉ែត្រ (១,២ ម៉ាយ) យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ឧបករណ៍អេឡិចត្រូនិចខ្នាតតូច មានទម្ងន់១៩៦ក្រាម (៦,៩អោនស៍) ប្រហែលនឹងទូរស័ព្ទ iPhone 12 Pro Max ដែរ ហើយមានអាយុកាលថ្ម ៤០ នាទីអាចហោះហើរថត និងចាក់វីដេអូត្រឡប់ទៅកាន់កងទ័ពវិញ ។
ឧបករណ៍នេះគឺជាម៉ូដែលតែមួយគត់ អាចទប់ទល់នឹងអាកាសធាតុ មិនចេះរីងស្ងួត ក្នុងអំឡុងពេលព្រឹត្តិការណ៍ពិសោធន៍ ការប្រយុទ្ធរបស់កងទ័ព ដែលរៀបចំឡើង ដោយក្រសួងការពារជាតិ ។

លោក James Gerard អ្នកជំនាញបច្ចេកទេសនៅ BAE Systems បាននិយាយថា សូម្បីតែអាកាសធាតុ ដ៏អាក្រក់បំផុតក៏ដោយ ក៏ Bug អាចផ្តល់នូវភាពវៃឆ្លាត ដ៏សំខាន់ទៅលើអ្វីនៅជុំវិញកែង ឬលើភ្នំ បន្ទាប់ដោយធ្វើការដោយស្វ័យប្រវត្ត ដើម្បីផ្តល់ឲ្យកងទ័ព នូវការអាប់ដេតថ្មីៗ ។ នេះបើយោងតាម BAE Systems ថា ដោយសារតែទំហំរបស់វាឧបករណ៍នេះ មានទម្រង់មើលមិនច្បាស់ទាប បានបង្កើតវាដោយសហការ ជាមួយ UAVTEK និងអាចហោះហើរបានទោះបីមានខ្យល់បក់ខ្លាំងជាង ៥០ ម៉ាយល៍ / ម៉ោង អង្គភាពចំនួន ៣០ គ្រឿង ដំបូងត្រូវបានប្រគល់ទៅឲ្យកងទ័ពអង់គ្លេស បានដាក់យន្តហោះដ្រូន ដើម្បីធ្វើតេស្តិ៍នៅក្នុងស៊េរី នៃការសាកល្បងត្រូវបានរៀបចំ ឡើងដើម្បីត្រាប់តាមឧបសគ្គ ដែលពួកគេអាចនឹងប្រឈម នៅក្នុងស្ថានភាពប្រយុទ្ធ ៕ដោយ៖លី ភីលីព

Most Popular

To Top