កីឡា

Suarez ធ្វើបានកំណត់ត្រាចាស់របស់ Falcao នៅ La Liga

កីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Suarez ក្នុងការប្រកួតយប់មិញនេះ បានធ្វើកំណត់ត្រាថ្មីមួយទៀត ដែលធ្លាប់បានធ្វើ ដោយកីឡាករខ្សែប្រយុទ្ធ Falcao នៅក្នុង
លីគកំពូលអេស្បាញ La Liga។

Suarez ស៊ុតបានគ្រាប់បាល់ទី៨របស់ខ្លួន នៅក្នុងការបង្ហាញខ្លួនទាំង១១ លើកចាប់តាំងតែពីបានផ្ទេរ មកពីក្លឹបយក្ស Barcelona ។គ្រាប់បាល់តែ១គ្រាប់គត់
ដែលធ្វើបានដោយ Suarez នៅនាទីទី២០ និងជាគ្រាប់បាល់ជ័យជំនះ សម្រាប់ការប្រកួតទី៥០០ ក្នុងនាមជាគ្រូបង្វឹករបស់ AT Madrid ដោយលោក Diego Simeone ផងដែរ។

គ្រាប់បាល់នេះ បានក្លាយទៅជាគ្រាប់បាល់ បំបែកកំណត់ត្រារបស់ Suarez ទៅលើកំណត់ត្រាចាស់របស់ Radamel Falcao ជាគ្រាប់បាល់ ចាប់ផ្តើមរដូវកាលល្អបំផុត
ក្នុងប្រវត្តិសាស្ត្ររបស់ La Liga៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top