បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងសប្ដាហ៍នេះថា បុគ្គលិកកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ចប់វគ្គបណ្ដុះបណ្ដាល៣វគ្គជាលើកទីពីរ ជាមួយកងទ័ពជើងទឹកក្រូអាត ស្តីពីការដោះមីនក្រោមទឹក។
វគ្គបណ្ដុះបណ្ដាល៣សប្ដាហ៍ នៅក្នុងខែធ្នូ នៅមូលដ្ឋានទ័ពជើងទឹក Lora ប្រទេសក្រូអាត នៅលើសមុទ្រ Adriatic នោះ តាមសេចក្តីរាយការណ៍ មានការចូលរួមដោយទាហានជើងទឹកអាមេរិក មកពីអង្គភាពដោះមីនចល័តលេខ៨។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្តីពីការដោះមីនក្រោមទឹកនេះ គឺត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបរិច្ចាគប្រាក់ចំនួន២៨០.០០០ដុល្លារ ក្នុងវិធានការប្រយុទ្ធប្រឆាំងគ្រាប់មីន និងឧបករណ៍ដោះគ្រាប់ផ្ទុះ ឲ្យដល់កងទ័ពជើងទឹកក្រូអាត៕ប្រែសម្រួល៖ប៉ាង កុង