ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៥,៤រ៉ិចទ័រ វាយប្រហារតំបន់ Admiralty នៃប្រទេសដែនកោះប៉ាពូញ៉ូហ្គីណេ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយកម្រិត៥,៤រ៉ិចទ័រ វាយប្រហារតំបន់មួយ នៃប្រទេសដែនកោះប៉ាពូញ៉ូហ្គីណេ ។

យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៤រ៉ិចទ័រ បានអង្រួននៅតំបន់ដែនកោះ Admiralty Islands នៅក្នុងប្រទេសប៉ាពូញ៉ូហ្គីណេ នៅវេលាម៉់ោង១៩និង៥០នាទីម៉ោងសកល កាលពីថ្ងៃព្រហស្បតិ៍ ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី មានជម្រៅ១០គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់០.៨៤៤៦ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់១៤៦.៨៤៧៨ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top