ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល និងប្រេសិតពិសេស ប្រចាំតំបន់មជ្ឈឹមបូព៍ា ជួបគ្នាពិភាក្សា បញ្ហាក្នុងតំបន់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល Benjamin Netanyahuនិងប្រេសិតពិសេស អង្គការសហប្រជាជាតិ ប្រចាំតំបន់មជ្ឈឹមបូ៍ពា លោក Nickolay Mladenov បានជួបគ្នា កាលពីថ្ងៃព្រហស្បតិ៍
ម្សិលមិញនៅ ឯវិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងយេរូសាឡឹម។

នៅក្នុងឧិកាស នៃការជួបជុំគ្នា នេះលោក Netanyaho បានធ្វើការថ្លែងអំណរគុណ ជូនចំពោះលោក Mladenov អំពីតួនាទីប្រកប ដោយលទ្ធផលវិជ្ជមាន របស់លោកក្នុងនាមជាអ្នកតំណាង ឲ្យបញ្ហានៅក្នុងតំបន់ ។ នៅក្នុងកិច្ចពិភាក្សានោះផងដែរ លោកនាយករដ្ឋមន្ត្រី
ក៏បានគូសបញ្ជាក់អំពីការ បន្តជួយជ្រំជ្រែងពីសំណាក់យូអិន ក្នុងការចរចាយកធាតុ របស់យោធានិងពលរដ្ឋស៊ីវិល អ៊ីស្រាអ៊ែល ដែលសេសសល់ ពីតំបន់ហ្គាហ្សាស្ទ្រីប និងកំពុងគ្រប់គ្រង ដោយក្រុមហាម់ាស ។

ជាការឆ្លើយតបលោក Mladenov បាននិយាយថា យូអិនគឺជាដៃគូសម្រាប់កិច្ចខំប្រឹងប្រែង ស្វែងរកសន្តិភាព ជូនអ៊ីស្រាអ៊ែល និង ប៉ាឡេស្ទីន ហើយគាត់សង្ឃឹមថា រាល់បញ្ហាទាំងអស់បូករួម ទាំងបញ្ហាមនុស្សធម៍ និងមនុស្សដែលបាត់បង់ ក៏ដូចជាបើកដំណើរការ តំបន់ហ្គាហ្សាឡើងវិញនោះ នឹងត្រូវបានដោះស្រាយទាំងអស់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top