បរទេស៖ ក្រុមហ៊ុន Boeing នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានទទួលកំណែប្រែកុងត្រាមួយ មានទំហំទឹកប្រាក់ដល់ទៅ១៨៩,៣លានដុល្លារ សម្រាប់ការជួសជុលនិងសម្ភារៈគាំទ្រ ដល់ប្រព័ន្ធជួយអាយុជីវិតនិងព្រមានសកម្មរបស់យន្តហោះចម្បាំង F-15។
តាមសេចក្តីប្រកាសកុងត្រា របស់មន្ទីរបញ្ចកោណបានឲ្យដឹងថា កិច្ចព្រមព្រៀងថ្មីនវ ធ្វើការកែប្រែកុងត្រាពីមុន សម្រាប់ផលិតកម្មបឋមកម្រិតទាប ដើម្បីបន្ថែមថិវកាសម្រាប់ការជួសជុលជាអាទិភាព ទិញសម្ភារៈគាំទ្រ ប្រព័ន្ធបច្ចេកទេសផលិតដោយក្រុមហ៊ុន BAE Systems។
គួរបញ្ជាក់ថា ប្រព័ន្ធជួយអាយុជីវិតនិងព្រមានសកម្ម ដែលហៅកាត់ថា EPAWSS នោះ គឺជាប្រព័ន្ធអាកាសចរណ៍ឌីជីថលរួមបញ្ចូលគ្នាមួយ ដែលត្រូវបានគេរចនាផលិតឡើង ដើម្បីការពារយន្តហោះចម្បាំង F-15E Eagleទប់ទល់នឹងប្រព័ន្ធការពារដែនអាកាសសត្រូវ ដោយផ្តល់ឲ្យនូវការព្រមានពីរ៉ាដា ទីតាំងភូមិសាស្ត្រ និងការរំឭកពីស្ថានភាព៕
ប្រែសម្រួល៖ប៉ាង កុង