ការប្រកួតទាំងមានព្រិលធ្លាក់ មិនអាចទប់កម្លាំងរបស់កាំភ្លើងធំ Arsenal ដែលកំពុងតែស្រេកឃ្លាន ជ័យជំនះនោះបានទេកាលពីប្រកួតយប់មិញប៉ះនឹងក្រុម West Brom ។
ក្រុមរបស់លោក Arteta បានជួយឲ្យលោកកាត់បន្ថយសំពាធបានបន្តិចឡើងវិញ ក្រោយជ័យរកបានគ្រាប់បាល់ដល់ទៅ៤គ្រាប់មិនឲ្យ West Brom តដៃវិញបានសូមបីតែ១គ្រាប់។
៤គ្រាប់ដែលបានដោយកីឡាករ Tierney តាំងតែពីនាទីទី២៣និងបន្ទាប់មកតែ៥នាទីទៀតរកបានដោយ Saka។
ចូលមកដល់ការប្រកួតតង់ទី២កាំភ្លើងធំបន្ថែមបាន២គ្រាប់ទៀតនៅនាទីទី៦០ដោយ Lacazette និងនាទីទី៦៤ដោយ Lacazetteដដែល៕
ប្រែសម្រួល៖ស៊ុនលី