ព័ត៌មានអន្តរជាតិ

អង់គ្លេស ស្ថិតក្នុងកំណត់ត្រា បៃតងល្អបំផុត ប្រចាំឆ្នាំ ចំពេលថាមពល កកើតឡើងវិញ និងការកាត់បន្ថយ តម្រូវការថាមពល ដោយសារមេរោគCOVID-19

អង់គ្លេស៖ ការជំរុញប្រភពថាមពល កកើតឡើងវិញ និងតម្រូវការថាមពលថយចុះ ចំពេលដែលការរីករាលដាល នៃមេរោគ COVID-19 បានធ្វើឲ្យចក្រភពអង់គ្លេស ស្ថិតនៅក្នុងកំណត់ត្រាបៃតង ប្រចាំឆ្នាំលើពិភពលោកយើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាម National Grid ថា ប្រព័ន្ធអាំងតង់ស៊ីតេ កាបូនរបស់ប្រព័ន្ធអគ្គិសនី ដែលជាការវាស់ស្ទង់ថា តើវាបំពុលដល់កម្រិតណា ចាប់ពីខែមករា – វិច្ឆិកាមិនទាបជាងនេះឡើយ។ ពួកគេបានបន្ថែមទៀតថា កាលពីខែមុនវិធានការនេះ បានឈរនៅជាមធ្យម ១៨១ ក្រាមនៃកាបូនឌីអុកស៊ីត ត្រូវបានបញ្ចេញសម្រាប់ រាល់ថាមពលគីឡូវ៉ាត់ម៉ោង។

សម្រាប់ការប្រៀបធៀបអាំងតង់ស៊ីតេ កាបូនជាមធ្យមសម្រាប់ឆ្នាំ ២០១៩ គឺ ២១៥ ក្រាម។ តួលេខនេះបានធ្លាក់ចុះ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៣ នៅពេលវាមានទំហំ ៥២៩ ក្រាមហើយថាមពលធ្យូងថ្ម នៅតែមានឥទ្ធិពលដដែល។
បើយោងតាមគណៈកម្មាធិការ ប្រែប្រួលអាកាសធាតុ ដែលជាស្ថាប័នប្រឹក្សាយោបល់ ឯករាជ្យរបស់រដ្ឋាភិបាលថា ដើម្បីឈានដល់គោលដៅ នៃការបំភាយកាបូនសូន្យ នៅពាក់កណ្តាលសតវត្សរ៍ បណ្តាញថាមពល របស់ចក្រភពអង់គ្លេស នឹងចាំបាច់ត្រូវកាត់ផ្តាច់ នៅឆ្នាំ២០៣៥ ។

រហូតមកដល់បច្ចុប្បន្ន ការកាត់បន្ថយអាំងតង់ស៊ីតេ កាបោនរបស់ National Grid ត្រូវបានសម្រេចជាចម្បង តាមមធ្យោបាយ នៃការបញ្ឈប់ចេញពីរោងចក្រ ថាមពលធ្យូងថ្ម។ នេះត្រូវបានជំរុញ ដោយការរួមបញ្ចូលគ្នា នៃច្បាប់បរិស្ថានការណែនាំ ពន្ធកាបូន និងការឧបត្ថម្ភធន សម្រាប់ការកកើតឡើងវិញ ដូចជាខ្យល់ពន្លឺព្រះអាទិត្យ និងជីវម៉ាស៕ ដោយ៖លី ភីលីព

Most Popular

To Top