ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានដកស្រង់សម្តីពីអង្គភាពពន្លត់អគ្គីភ័យដែលបានលើកឡើងកាលពីថ្ងៃសៅរ៍ថា យន្តហោះធុនតូចចំនួន០១គ្រឿងបានធ្លាក់ចូលក្នុងផ្ទះមួយកន្លែង និងបង្កឲ្យមានអគ្គិភ័យឆាបឆេះឡើងនៅ Lyon Township នៅរដ្ឋមីជីហ្គែន សហរដ្ឋអាមេរិក ។
ឧប្បតិ្តហេតុបានកើតឡើង នៅមុនម៉ោង៤ល្ងាច ម៉ោងក្នុងស្រុក ។ អង្គភាពពន្លត់អគ្គីភ័យបានហៅថា វាជាឧប្បត្តិហេតុដ៏សកម្មមួយ និងបានផ្តល់ដំបូន្មានដល់ពលរដ្ឋដើម្បីជៀសពីតំបន់ដែលមានឧប្បត្តិហេតុ ។
លោក Mike Bouchard ប្រធានតំបន់ Oakland បាននិយាយថា ពលរដ្ឋជាច្រើនត្រូវបានគេរាយការណ៍ថា មិនបាននៅក្នុងផ្ទះនោះទេ ហើយពីឡុត ត្រូវបានគេដឹងថា នៅក្នុងយន្តហោះនោះ ។ មិនទាន់មានព័ត៌មានណាមួយថា យន្តហោះដែលធ្លាក់នោះជាកម្មសិទ្ធិរបស់អង្គភាពណានោះទេ ឬប្រភេទអ្វីច្បាស់លាស់ឡើយ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដូច្នេះ ។
សហសេវឹកសង្គ្រោះបន្ទាន់កំពុងធ្វើការស៊ើបអង្កេតទៅឧប្បត្តិហេតុនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា