ព័ត៌មានអន្តរជាតិ

Kernowite៖ ប្រភេទរ៉ែថ្មី រកឃើញនៅតំបន់ជីកយកថ្មនៅ Cornwall មាន២២០ ឆ្នាំមុន

ក្រុមអ្នកបុរាណវិទ្យាអង់គ្លេស បាននិយាយថា ប្រភេទរ៉ែបៃតងខ្មៅ ត្រូវបានរកឃើញ ដោយអ្នកវិទ្យាសាស្ត្រពិនិត្យមើលថ្មមួយគ្រាប់ ដែលត្រូវបានគេជីកនៅCornwall ប្រហែលមានអាយុកាល ២២០ ឆ្នាំមុនយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

Kernowite ត្រូវបានគេដាក់ឈ្មោះតាម Kernow ជាពាក្យភាសា Cornish សម្រាប់ស្រុកនេះ ត្រូវបានរកឃើញ ដោយក្រុមនៅសារមន្ទីរប្រវត្តិធម្មជាតិ នៃទីក្រុងឡុងដែលដឹកនាំដោយ លោក Mike Rumsey ។ អ្នករុករករ៉ែបាននិយាយថា ការរកឃើញទាំងនេះជាច្រើន បានកើតឡើងជាង១០០ឆ្នាំមកហើយ នៅពេលដែលរ៉ែនៅតែសកម្មភាព។

ដូច្នេះការរកឃើញរ៉ែថ្មីមួយនៅCornwall ជាពិសេសតំបន់មួយ ដែលទាក់ទងទៅនឹង តំបន់រ៉ែដ៏ល្បីល្បាញបំផុត។ សំណាកថ្មមានផ្ទុកសារធាតុ Kernowite ស្ថិតនៅក្នុងការប្រមូលសារមន្ទីរតាំងពីឆ្នាំ ១៩៦៤ ប៉ុន្តែត្រូវបានគេដាក់ស្លាកថា ជារ៉ែ loroconite ឬរ៉ែពណ៌ខៀវភ្លឺ ក៏ត្រូវបានគេរកឃើញនៅក្នុង Cornwall ផងដែរ។

ស្រុកនេះគឺជាតំបន់បេតិកភណ្ឌ របស់អង្គការយូណេស្កូពិភពលោក ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកថា ជាកន្លែងដែលមានរ៉ែថ្មីៗ។ លោក Rumsey បានរកឃើញ នៅពេលកំពុងវិភាគថ្មមួយ ដែលបានយកចេញពីអណ្តូងរ៉ែ Wheal Gorland មានទីតាំងស្ថិតនៅក្នុងភូមិ St Day ៕ ដោយ៖លី ភីលីព

Most Popular

To Top