បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌាបានប្រកាសជាផ្លុវការ ទទួលស្គាល់ វ៉ាក់សាំងទី២ ដើម្បីអាចឲ្យយកមកប្រើប្រាស់ ក្នុងកិច្ចការងារបន្ទាន់ បន្ទាប់ពីវ៉ាក់សាំងរបស់អង់គ្លេស។
គួររំលឹកដែរថា ឥណ្ឌាទើបតែបានប្រកាសទទួលស្គាល់ និងអនុញ្ញាតឲ្យប្រទេសរបស់ខ្លួន អាចប្រើប្រាស់វ៉ាក់សាំងរបស់ចក្រអង់គ្លេស AstraZeneca ប៉ុន្តែមកដល់ថ្ងៃនេះ វ៉ាក់សាំងមួយទៀត ដែលជាផលិតផលរបស់ក្រុមហ៊ុន ក្នុងស្រុកដែលមានឈ្មោះថា Bharat Biotech ក៏ទើបតែទទួលបានការទទួលស្គាល់ និងអនុញ្ញាត ឲ្យយកមកប្រើប្រាស់ផងដែរ។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi គឺជាអ្នកប្រកាស ទទួលស្គាល់នេះដោយផ្ទាល់ ហើយបានបញ្ជាក់ថា តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ឥណ្ឌានឹងចាក់វ៉ាក់សាំង ទៅលើពលរដ្ឋរបស់ខ្លួន ឲ្យបានទៅដល់៣០០លាននាក់៕
ប្រែសម្រួល៖ស៊ុនលី