ចិន៖ ក្រុមហ៊ុនផលិតស្មាតហ្វូន របស់ប្រទេសចិន កំពុងធ្វើការជាក្រុម ជាមួយអ្នកផលិតកាមេរ៉ា ដែលមានជំនាញវិជ្ជាជីវៈ និងអ្នកផលិតគ្រឿងបន្លាស់អុបទិក ដើម្បីបំពេញតម្រូវការអតិថិជន កាន់តែប្រសើរឡើង សម្រាប់សមត្ថភាពថតរូប និងវីដេអូដ៏ល្អប្រសើរជាងមុន នៅក្នុងយុគសម័យ 5G នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ក្រុមហ៊ុន Vivo បានដាក់លក់ស្មាតហ្វូនស៊េរី X60 របស់ខ្លួនកាលពីថ្ងៃអង្គារ ដោយមានការបំពាក់កាមេរ៉ាភ្លោះ ជាមួយអុបទិចពីក្រុមហ៊ុនZeiss ជាក្រុមហ៊ុន ផលិតប្រព័ន្ធអេឡិចត្រូនិចអុបទិក។ ការផ្លាស់ប្តូរនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីក្រុមហ៊ុន Vivo បានប្រកាស ពីភាពជាដៃគូយូរអង្វែងជាមួយ Zeiss ដើម្បីរួមគ្នាលើកកម្ពស់ និងបង្កើតការច្នៃប្រឌិតថ្មី នៅក្នុងបច្ចេកវិទ្យារូបភាពចល័ត។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Vivo និង Zeiss នឹងបង្កើត Vivo Zeiss Imaging Lab ជាកម្មវិធីស្រាវជ្រាវនិងអភិវឌ្ឍន៍រួមគ្នា ដើម្បីច្នៃប្រឌិតបច្ចេកវិទ្យា រូបភាពចល័ត សម្រាប់ស្មាតហ្វូនស្មាតហ្វូនរបស់ Vivo ។
ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Oppo ជាក្រុមហ៊ុនផលិត ស្មាតហ្វូនដ៏ធំមួយផ្សេងទៀត នៅក្នុងប្រទេសចិន ក៏កំពុងធ្វើប្រតិបត្តិការ ខាងផ្នែកកាមេរ៉ាមានសមត្ថភាពខ្លាំង ដើម្បីទាក់ទាញអតិថិជនផងដែរ ដោយស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួន មានបំពាក់នូវកញ្ចក់កម្រិតខ្ពស់សហការរួមគ្នាជាមួយSONY ស្មាតហ្វូនចុងក្រោយបង្អស់ មានឈ្មោះ Oppo Reno5 Pro Plus ត្រូវបានដាក់បង្ហាញ កាលពីសប្តាហ៍មុន និងភ្ជាប់មកជាមួយនូវកាមេរ៉ាភ្លោះ ដែលកែវថតដំបូងគឺឧបករណ៏ IMX766 ត្រូវបានបង្កើតរួមគ្នាជាមួយសូនី។
Oppo បាននិយាយថា ឧបករណ៍ចាប់សញ្ញានេះ អាចទទួលពន្លឺកាន់តែច្រើន បើប្រៀបធៀបជាមួយផលិតផលគូប្រជែង ដែលប្រែទៅជារូបភាព វីដេអូភ្លឺ និងច្បាស់ជាងមុន៕ ដោយ៖លី ភីលីព