ព័ត៌មានអន្តរជាតិ

ចម្ងាយ ៤០០លានគីឡូម៉ែត្រ ប្រើពេល១៦៣ថ្ងៃ ក្នុងការរុករកនៅភពព្រះអង្គាររបស់ចិន ឈានជិតដល់ភពក្រហមហើយ

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា រដ្ឋបាលអវកាសជាតិចិន (CNSA) បានឲ្យដឹងថា ការរុករកនៅភពព្រះអង្គារ របស់ប្រទេសចិន របស់យានអវកាស Tianwen-1 បានធ្វើដំណើរអស់រយៈចម្ងាយ ប្រមាណជាង៤០០លានគីឡូម៉ែត្រ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ហើយត្រូវបានគេរំពឹងថា នឹងចូលជិតដល់គន្លងតារាវិថី នៃភពព្រះអង្គារនៅខែក្រោយ ។

ម៉ោង៦ព្រឹក គិតត្រឹមថ្ងៃអាទិត្យ (ម៉ោងនៅប៉េកាំង) ការរុករកនៅភពព្រះអង្គារ បានបណ្តែតខ្លួននៅទីអវកាស សម្រាប់រយៈពេល១៦៣ថ្ងៃ ។ វាមានចម្ងាយប្រមាណ១៣០លានគីឡូម៉ែត្រពីភពផែនដី និងចម្ងាយប្រមាណ ៨,៣លានគីឡូម៉ែត្រពីភពព្រះអង្គារ ។

យោងតាម CNSA បានឲ្យដឹងថា ការរុករក គឺជាមុខងារប្រកបដោយស្ថិរភាព និងតាមការគ្រោងទុកដែលយឺតបំផុត នៅមុនពេលចូល ដល់គន្លងតារាវិថីនៃភពព្រះអង្គារ នៅក្នុងរយៈពេលជាង២ខែ និងត្រៀមខ្លួន ក្នុងការចុះចតនៅលើភពក្រហម ។

គួរបញ្ជាក់ថា យានអវកាសរុករក Tianwen-1 មានទម្ងន់ប្រមាណ៥តោន ដែលរួមមានជារង្វង់មួយ ជាអ្នកចុះចត និងរុករក ។ ត្រូវបានរចនាឡើង ដើម្បីបំពេញការងារ នៅលើគន្លងតារាវិថី ការចុះចត និងបេសកកម្មនៃការរុករក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top