កីឡា

១គ្រាប់គត់របស់ De Jong ជួយឲ្យ Barcelona រកបាន៣ពិន្ទុទាំងលំបាក

ការប្រកួតជ័យជំនះ លើក្រុម Huesca យប់មិញនេះកីឡាករ Messi បានធ្វើបានកំណត់ត្រាថ្មីមួយទៀត ហើយគឺជាការបង្ហាញខ្លួនលើកទី ៥០០សម្រាប់ក្រុម Barcelona។

លទ្ធផល១ទល់នឹង០ បានធ្វើឲ្យ Barcelona យកបាន៣ពិន្ទុ ទាំងលំបាកលំបិនបំផុត ហើយ១គ្រាប់ ដែលមាននៅក្នុងកាប្រកួតនេះគឺជាការ ស៊ុតបញ្ចូលទី ដោយកីឡាករខ្សែបម្រើ De Jong ។

Barcelona ទោះបីជាយ៉ាងណារដូវកាលនេះ គឺពិតជាមានការលំបាកណាស់ ក្នុងការប្រជែងយកពានរង្វាន់ La Liga ដោយសារតែបច្ចុប្បន្ន កំពុងស្ថិតនៅលេខរៀងទី៥ មានត្រឹមតែ២៨ពិន្ទុ តាមពីក្រោយក្រុមលេខរៀងទី១ AT Madrid ដែលមានទៅដល់៣៨ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top